លោក ដូណាល់ ត្រាំ និយាយថា ការសម្លាប់លោក កាស្សេម សូឡៃមេនី គឺដើម្បីកុំឱ្យសង្គ្រាមផ្ទុះឡើង

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកឧត្តមសេនីយ៍អ៊ីរ៉ង់ កាស្សេម សូឡៃមេនី ដែលត្រូវបានសម្លាប់នោះ បាននិងកំពុងរៀបចំផែនការវាយប្រហារដែលគួរឱ្យស្អប់ខ្ពើម ហើយយើងបានស៊ើបដឹងអំពីគាត់នៅក្នុងសកម្មភាពនេះ ហើយក៏បានបញ្ចប់គាត់តែម្តង ។
លោក ដូណាល់ ត្រាំ បានអះអាងថា យើងមិនបានចេញសកម្មភាពនេះដើម្បីចាប់ផ្តើមបង្កសង្គ្រាមឡើយ យើងមិនបានព្យាយាមប្តូររបបអ៊ីរ៉ងនោះទេ… អាមេរិកផ្តាច់ជីវិតមេទ័ពកំពូលរបស់អ៊ីរ៉ង់ គឺដើម្បីកុំឲ្យសង្គ្រាមផ្ទុះឡើង មិនមែនជាការចាប់ផ្តើមសង្គ្រាមមួយឡើយ ។ លោក ត្រាំ បានសង្កត់ទៀតថា សហរដ្ឋអាមេរិកក៏បានប្រុងប្រៀបខ្លួន និង ត្រៀមលក្ខណៈរួចរាល់ហើយដែរ ចំពោះការឆ្លើយតបនានា ។
គួរបញ្ជាក់ថា ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងក្រោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់សុទ្ធតែបានទទួលស្គាល់ថា លោក កាស្សេម សូឡៃមេនី ពិតជាត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយសហរដ្ឋអាមេរិកលើក្បួនរថយន្ដមួយនៅឯអាកាសយានដ្ឋានអន្តរជាតិក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ៕

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner