មេដឹកនាំកំពូលអ៊ីរ៉ង់ប្តេជ្ញាសងសឹកសហរដ្ឋអាមេរិក និងប្រកាសតែងតាំងមេទ័ពថ្មី ក្រោយមេទ័ពមុនត្រូវសម្លាប់

អ៊ីរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក អាលី ខាមេណៃ បានប្តេជ្ញាសងសឹកសហរដ្ឋអាមេរិក និងបានសម្រេចចិត្តតែងតាំងលោក អ៊ីស្មែល ហ្គាអានី ជាមេបញ្ជាការកងអង្គភាពពិសេស (Quds Force) ថ្មី ក្រោយពីលោក កាស្សេម សូឡៃមេនី ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសដោយអាមេរិកនៅប្រទេសអ៊ីរ៉ាក់ ។
លោក អាលី ខាមេណៃ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថាបន្ទាប់ពីលោកឧត្ដមសេនីយ៍ កាស្សេម សូឡៃមេនី ដ៏អសា្ចរ្យរបស់យើង បានទទួលមរណភាពហើយ… ដូច្នេះលោកសម្រេចចិត្តតែងតាំងលោក អ៊ីស្មែល ហ្គាអានី ជាមេបញ្ជាការកងអង្គភាព Quds Force ថ្មីនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ។
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់រូបនេះ ថែមទាំងបានប្តេជ្ញាសងសឹកដោយហិង្សា ហើយលោកបានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃចំពោះមរណភាពមនុស្សជំនិតដែលជាដៃស្តាំរបស់លោកនេះ ។  ដោយឡែកប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៊ូហាន់នី ក៏បានអះអាងថា ការសម្លាប់លោក កាស្សេម សូឡៃមេនី នឹងធ្វើឲ្យអ៊ីរ៉ង់តាំងចិត្តប្រឈមជាមួយសហរដ្ឋអាមេរិកកាន់តែខ្លាំងថែមទៀត ៕

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner