អូស្ត្រាលីចាប់ផ្តើមបញ្ជូននាវាទៅជម្លៀសមនុស្សរាប់ពាន់នាក់ពីតំបន់ឆ្នេរ ដែលឡោមព័ទ្ធដោយភ្លើងឆេះព្រៃ

ស៊ីរី៖ នាវាយោធា HMAS Choules និង Sycamore របស់កងទ័ពជើងទឹកអូស្រ្តាលីបានចាប់ផ្តើមការជម្លៀសខ្លួនមនុស្សជិត១.០០០នាក់ ដែលកំពុងជាប់នៅលើឆ្នេរសមុទ្រមួយកន្លែងក្នុងទីក្រុងម៉ាលឡាខូអូតា នៅចុងភាគខាងកើតរដ្ឋ វ៉ីកទ័ររៀ ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ តំបន់ឆ្នេរនោះត្រូវបានឡោមព័ទ្ធដោយភ្លើងឆេះព្រៃ ដែលបានកាត់ផ្តាច់ផ្លូវទាំងអស់ ដូច្នេះហើយមានតែការជម្លៀសតាមផ្លូវទឹក ឬសណ្តោងតាមឧទ្ធម្ភាគចក្រប៉ុណ្ណោះ ដែលអាចប្រព្រឹត្តទៅបាន ។
គ្រោះមហន្តរាយភ្លើងឆេះជាច្រើនខែមកនេះនៅភាគខាងកើតអូស្រ្តាលី បានដុតបំផ្លាញផ្ទៃដីជាង៤លានហិកតា និងលំនៅឋានសរុបច្រើនជាង១,០០០ខ្នង ។ ហើយរហូតមកទល់ពេលនេះ មនុស្សសរុប២០នាក់ហើយបានបាត់បង់ជីវិត ដោយសារតែភ្លើងឆេះព្រៃដ៏អាក្រក់នៅក្នុងប្រទេសអូស្រ្តាលី ៕

 

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner