មេទ័ពកំពូលតៃវ៉ាន់ធ្លាក់ឧទ្ធម្ភាគចក្រស្លាប់ មុនការបោះឆ្នោតប៉ុន្មានថ្ងៃទៀត
អត្ថបទដោយ៖
Kien Sereyvuth
មេបញ្ជាការយោធាកំពូលរបស់តៃវ៉ាន់បានស្លាប់ ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅថ្ងៃទី២ មករា ២០២០នេះ នេះបើតាមការក្រសួងការពារជាតិតៃវ៉ាន់ ចេញផ្សាយដោយសារព័ត៌មាន AFP ជាការស្លាប់មុនពេលប៉ុន្មានថ្ងៃដែលកោះតៃវ៉ាន់រៀបនឹងបោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មី។
លោក Shen Yin Min ស្ថិតក្នុងចំណោមមនុស្ស៨នាក់ដែលបានស្លាប់ អំឡុងជិះលើឧទ្ធម្ភាគចក្រមួយគ្រឿងធ្វើដំណើរទៅបុកភ្នំ នៅតៃប៉ិ ។
មេបញ្ជាការយោធាកំពូល វ័យ៦២ឆ្នាំរូបនេះបានជិះលើឧទ្ធម្ភាគចក្រម៉ាក Black Hawk បានចាកចេញពីបន្ទាយទ័ពអាកាស Songshan ក្នុងដំណើរទៅកាន់តំបន់ Yilan ដែលលោក Shen ត្រូវចុះសួរសុខទុក្ខទាហាននាឱកាសបុណ្យចូលឆ្នាំប្រពៃណី៕
