ពិធីបំពាក់មេដាយមាសផ្លូវការ ជូនកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ
អបអរសាទរ ពិធីបំពាក់មេដាយមាសផ្លូវការ ជូនកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំដែលឈ្នះការប្រកួតលើវិញ្ញាសាវាយយកពិន្ទុ ផ្នែកនារី នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ។ ការប្រកួតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះជាឆ្នាំទី៥នៃការឈ្នះមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ របស់កម្ពុជា ដោយមិនទាន់មានប្រទេសណាក្រៅពីកម្ពុជានៅលើពិភពលោកធ្វើបានបែបនេះនៅឡើយទេ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕



