អេស្ប៉ាញ បានកៅអីឡើងទៅលេង World Cup នៅកាតា ខណៈព័រទុយហ្គាល់ ត្រូវលេង Play Off

ក្រុមគោជល់អេស្ប៉ាញ បានកៅអី World Cup 2022 នៅប្រទេសកាតា ក្រោយយកឈ្នះលើក្រុមស៊ុយអែត ក្នុងលទ្ធផល ១-០ ។ ក្រុមអេស្ប៉ាញ ប្រើប្រាស់កីឡាករក្មេងៗច្រើន តែធ្វើបានល្អដោយ៤ប្រកួតចុងក្រោយជាប់គ្នា ក្នុងវគ្គសន្សំពិន្ទុ ឈ្នះទាំង៤ និងប្រកួតចុងក្រោយឈ្នះក្រុមស៊ុយអែត ១-០ ។
ជ័យជម្នះ៣ពិន្ទុនេះ ធ្វើអោយអេស្ប៉ាញឈរលេខ១ ក្នុងពូល ទទួលបានកៅអី ទៅលេង World Cup 2022 នៅប្រទេសកាតាដោយស្វ័យប្រវត្តិ ជាមួយនឹង៣២ក្រុមផ្សេងទៀត ។


រីឯក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់ យប់មិញធ្វើមិនបានល្អទេ ដោយបរាជ័យក្រោមថ្វីជើងក្រុមសែប ក្នុងលទ្ធផល ១-២ ធ្វើអោយបាត់ឱកាសឡើងឈរកំពូលតារាង មិនទាន់កៅអីឡើងលេង World Cup នៅឡើយទេ ស្របពេលដែលស៊ែប ទទួលបានកៅអីទៅកាន់កាតា ដោយស្វ័យប្រវត្តិ ។

ស្របពេលក្រុមព័រទុយហ្គាល់ ឈរលេខ២ ត្រូវលេង Play Off ទៅវិញ ជាមួយ១០ក្រុមផ្សេងទៀត ដោយជ្រើសរើសតែ៣ក្រុមប៉ុណ្ណោះ ទៅកាន់ប្រទេសកាតា ២០២២ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner