ខ្សែការពារក្លឹប Man UTD ដែលបាត់បង់ឪកាសក្រោមការដឹកនាំរបស់ Solskjaer ត្រៀមចាកចេញដើមឆ្នាំក្រោយ
ខ្សែការពារ Phil Jones ត្រៀមការចាកចេញពីក្លឹប Manchester United នៅខែមករាដើមឆ្នាំក្រោយ ស្របពេលមានក្លឹបចំនួន១៣ទាក់ចង់ ចង់បានខ្សែការពាររូបនេះ នេះ យោងតាមសារ័ពត៌មាន Daily Mail Sport បានចុះផ្សាយ ។ កីឡាករសញ្ជាតិអង់គ្លេស បាត់ឱកាសក្នុងការបង្ហាញខ្លួន ជម្រើស១១នាក់ដំបូងឱ្យក្រុមបិសាចក្រហមអស់រយៈពេលជិត២ឆ្នាំមកហើយ ក្រោយពីមានបញ្ហារបួសជាញឹកញាប់ បូករួមជាមួយនឹងការធ្លាក់ទម្រង់លេងយ៉ាងខ្លាំងថែមទៀតផង ។
បញ្ហារបួសជង្គង់រាំរៃ បានធ្វើឱ្យអតីតសមាជិក Blackburn Rovers មិនជាប់ជម្រើសរបស់គ្រូបង្វឹក Ole Gunnar Solskjaer តាំងពីរដូវកាលមុន ខណៈបច្ចុប្បន្ននេះរូបគេបានត្រឹមតែលេងជាមួយឈុតយុវជនតែប៉ុណ្ណោះ ។ ខ្សែការពារយ២៩ឆ្នាំ អាចនឹងមានឱកាស ដើម្បីបញ្ចេញសមត្ថភាពប្រកួតប្រជែងឈុតធំសារជាថ្មីម្តងទៀត ក្រោយពេលមានក្លឹបចំនួន១៣ បានធ្វើការទាក់ទង ដូចជា Newcastle United, Watford និង Derby County ជាដើម ។
គួរបញ្ជាក់ថា Phil Jones បានផ្លាស់ពីក្រុមកូលាបក្រហម Blackburn Rovers មកកាន់ Manchester United កាលពីឆ្នាំ២០១១ ក្នុងតម្លៃខ្លួន១៦លានផោន ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ៕





