SpaceX បញ្ជូនផ្កាយរណប Starlink ចំនួន ៥៣គ្រឿងបន្ថែមទៀតទៅកាន់ទីអវកាស

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន SpaceX បានពង្រីកក្រុមតារានិកររបស់ខ្លួននៃផ្កាយរណបគោចរជុំវិញផែនដីកម្រិតទាប កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ជាមួយនឹងការបាញ់បង្ហោះផ្កាយរណប Starlink ចំនួន ៥៣ ចេញពីរដ្ឋផ្លរីដា។

គ្រាប់រ៉ុក្កែត Falcon 9 បានហោះចេញពីស្ថានីយ៍កងកម្លាំងអវកាស Cape Canaveral រដ្ឋផ្លររីដា នៅម៉ោង 7:19 ព្រឹក (ម៉ោងក្នុងតំបន់) ហើយបានដាក់ពង្រាយផ្កាយរណបប្រហែល ១៦នាទី បន្ទាប់ពីការបាញ់បង្ហោះ។

Starlink គឺជាប្រព័ន្ធអ៊ីនធើណិតសកលដែលមានមូលដ្ឋានលើផ្កាយរណប ដែលក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋីលោក Elon Musk បាននិងកំពុងសាងសង់អស់ជាច្រើនឆ្នាំ ដើម្បីនាំយកបណ្តាញអ៊ីនធើណិតទៅកាន់តំបន់ដែលខ្វះខាតក្នុងពិភពលោក៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner