កូនប្រុសអតីតមេដឹកនាំលីប៊ី 🇱🇾 លោក Saif al-Islam Gadhafi វ័យ ៤៩ឆ្នាំ ឈរជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅខែធ្នូខាងមុខ
កូនប្រុសអតីតមេដឹកនាំលីប៊ី 🇱🇾 លោក Saif al-Islam Gadhafi វ័យ ៤៩ឆ្នាំ ឈរជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅខែធ្នូខាងមុខ ដោយគ្រោងនឹងបញ្ចប់ភាពចលាចលជាច្រើនឆ្នាំ ចាប់តាំងពីឪពុករបស់លោកត្រូវបានផ្តួលរំលំ។
លោក Saif al-Islam ដែលទទួលបានការអប់រំនៅសាលាសេដ្ឋកិច្ចទីក្រុង London គឺជាឥស្សរជនលេចធ្លោជាងគេ ថែមទាំងធ្លាប់ត្រូវបានរដ្ឋាភិបាលជាច្រើនមើលឃើញថាជាមុខមាត់ដែលអាចទទួលយកបាន និងរួសរាយរាក់ទាក់របស់ប្រទេសលីប៊ី។
គេរំពឹងថាលោកនឹងឈរឈ្មោះជាប្រធានាធិបតី រួមជាមួយបេក្ខជនផ្សេងទៀតដូចចា មេបញ្ជាការយោធាភាគខាងកើតលោក Khalifa Haftar នាយករដ្ឋមន្ត្រីលោក Abdulhamid al-Dbeibah និងប្រធានសភាលោក Aguila Saleh ។
ថ្វីបើមានការគាំទ្រជាសាធារណៈពីភាគីនានាក្នុងស្រុកភាគច្រើន និងមហាអំណាចបរទេសសម្រាប់ការបោះឆ្នោតខាងមុខក្ដី ក៏គេនៅតែសង្កេតឃើញថា ការបោះឆ្នោតស្ថិតក្នុងភាពស្រពិចស្រពិល ខណៈដែលអង្គភាពគូប្រជែងឈ្លោះប្រកែកគ្នាលើការគ្រប់គ្រង និងកាលវិភាគ។

ប្រភព៖ CNN