កម្ពុជាមិនតម្រូវធ្វើចត្តាឡីស័កលើអ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំង២ដូសឡើយ (Video Inside)

កម្ពុជាចាប់ពីថ្ងៃច័ន្ទទី១៥វិច្ឆិកានេះទៅ នឹងមិនធ្វើចត្តាឡីស័កចំពោះអ្នកដំណើរមកពីក្រៅប្រទេសដែលបាន ចាក់ វ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ស្របតាមស្តង់ដាកំណត់នៃវិធានសុខាភិបាលឡើយ។ គោលការណ៍កំណត់មិនធ្វើចត្តា ឡីស័កនេះ ត្រូវបានអនុវត្តជាលើកដំបូងបំផុតហើយក្នុងប្រទេសកម្ពុជាក្រោយរយៈពេល១៨ខែកន្លងមកនេះ។ គោលការណ៍កំណត់មិនធ្វើចត្តាឡីស័កចាប់ពីថ្ងៃច័ន្ទដើមសប្តាហ៍នេះទៅ ត្រូវបានលើកឡើងតាមរយៈសារ សម្លេងរបស់សម្តេចតេជោហ៊ុនសែនតាមប្រព័ន្ធបណ្តាញសង្គមជាផ្លូវការ។

គោលការណ៍មិនកំណត់ការធ្វើចត្តាឡីស័កនេះ គឺនៅទន្ទឹមនឹងការចាក់វ៉ាក់សាំងលើពលរដ្ឋខ្មែរទួទាំងប្រទេស បានគ្របដណ្តប់ស្ទើរ៩០ភាគរយហើយនៅទូទាំងប្រទេសទន្ទឹមនឹងការចាក់ដូសជម្រុញបានធ្វើជាបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩។ ទោះជាយ៉ាងណាក៏ដោយ អ្នកធ្វើដំណើរមកពីក្រៅប្រទេស ក៏នឹងតម្រូវបង្ហាញ លិខិតមិនបានឆ្លងកូវីដ១៩ រយៈពេល៧២ម៉ោងដល់អាជ្ញាធរកម្ពុជាផងដែរ, ចំណែកអ្នកដែលមិនបានចាក់វ៉ាក់ សាំងសោះ ក៏នឹងតម្រូវការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាដដែល៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner