ពលរដ្ឋចាក់វ៉ាក់សាំងទូទាំងប្រទេសមានចំនួន៨៧,៨៥% (Video Inside)
ចំនួនប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ៤ពាន់ ៣៣នាក់ ដែលនាំឲ្យតួលេខនៃចំនួនសរុបចាក់លើប្រជាពលរដ្ឋទូទាំងប្រទេសគិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា បាន កើនដល់១៤លាន ៥ម៉ឺន៥ពាន់៩៥៨នាក់។
យោងតាមក្រសួងសុខាភិបាលអ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន១៣លាន២សែន៧ពាន់៣៧៩នាក់, ការចាក់លើពលរដ្ឋវ័យ១៨ឆ្នាំឡើង បានកើនដល់១០លាន ៥ម៉ឺន ៧ពាន់១០០នាក់, ការចាក់លើយុវជនវ័យជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៧សែន ៩ម៉ឺន ៨ពាន់ ៣២១នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់១១ឆ្នាំ មានចំនួន១លាន៩សែន៦ម៉ឺន៧ពាន់៥៦៦នាក់ និង ការចាក់លើកុមារអាយុ៥ឆ្នាំ បានចំនួន២សែន៣ម៉ឺន១ពាន់៩៧២នាក់ ។
ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋ គិតមកដល់ថ្ងៃទី១៥ វិច្ឆិកា បានចំនួន ២លាន៣ម៉ឺន១ពាន់១៧៣នាក់ ។ បើគិតសរុបលើតួលេខប្រជាពលរដ្ឋ ចំនួន១៦លាននាក់ ទូទាំងប្រទេសវិញ គិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រ មាណ ៨៧,៨៥% ហើយ ៕