សម្តេចតេជោ ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង តាមប្រព័ន្ធវីដេអូពីចម្ងាយ (Video Inside)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជួបពិភាក្សាការងារ ជាមួយ នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាជំនួបពិភាក្សាតាមរយៈប្រព័ន្ធវីដេ អូពីចម្ងាយនេះ គឺជាជំនួបពិភាក្សាការងារដ៏មានសារសំខាន់ដែលផ្តោតលើការបង្កើនកិច្ចសហប្រតិបត្តិការឲ្យ កាន់តែស៊ីជម្រៅ និងស្អិតរមួតថែម រវាងប្រទេសទាំង២ ដែលជាប្រទេសនៃមិត្តដែកថែបរវាងគ្នានឹងគ្នា។
ចំណុច ពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំង២ ត្រូវគេបញ្ជាក់ថារួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែល នឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២២, នាយករដ្ឋមន្ត្រីចិនចង់ឃើញរាល់កសិផលកម្ពុជា អាចនាំទៅចិនផ្ទាល់ ដោយមិនឆ្លងកាត់ប្រទេសដទៃ, ប្រទេសចិន បានសន្យាបន្តផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាចំនួន ៥០០កន្លែងបន្ថែមទៀត សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ និង នាយករដ្ឋមន្ត្រីចិន បានសន្យាបន្តផ្តល់វ៉ាក់ សាំង បន្ថែមទៀតដល់កម្ពុជា ដើម្បីជួយទប់ស្កាត់ជំងឺកូវីដ១៩៕