វ៉ាក់សាំង Astrazeneca ចំនួន ៣២ម៉ឺន៤ពាន់ដូស តាមយន្តការកូវ៉ាក់ដឹកមកដល់កម្ពុជា (Video Inside)

វ៉ាក់សាំង Astrazeneca ចំនួន ៣២ម៉ឺន៤ពាន់ដូសទៀត តាមយន្តការកូវ៉ាក់ ត្រូវបានផ្តល់មកកម្ពុជាតាមរយៈការ ដឹកជញ្ជួនជើងយន្តហោះមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅថ្ងៃទី១៥វិច្ឆិកានេះ។ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលលោកស្រីយក់សម្បត្តិបានថ្លែងថា ការមកដល់នូវវ៉ាក់សាំងតាមរយៈយន្ដការកូវ៉ាក់លើកនេះ គឺជាលើកទី៣ហើយ ។

កម្ពុជាគិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបប្រមាណជាង៣០លាន ដូស ហើយដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិនបានផ្គត់ផ្គត់វ៉ាក់សាំងដល់កម្ពុជាច្រើនជាងគេបង្អស់។ លោកស្រីយក់សម្បត្តិបានថ្លែងបញ្ជាក់ថានៅថ្ងៃទី១៧វិច្ឆិកា កម្ពុជានឹងទទួលបានវ៉ាក់សាំងចិនចំនួន២លានដូស បន្ថែមទៀត។

តំណាងអង្គការសុខភាពពិភពលោក លោកស្រីលីអាយលែន បានថ្លែងក្នុងពេលទៅទទួលវ៉ាក់សាំង Astrazeneca នៅរសៀលថ្ងៃនេះថា ជំនួយតាមរយៈយន្តការកូវ៉ាក់នេះ នឹងបន្តមកដល់ជាបន្តបន្ទាប់បន្ថែមទៀត។

កម្ពុជា ត្រូវបានចាត់ទុកថា ជាប្រទេសមួយឈានមុនគេក្នុងតំបន់អាស៊ាន ដែលទទួលជោគជ័យខ្លាំងលើផែន ការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner