តួលេខទេសចរណ៍ផ្ទៃក្នុងកាន់តែកើនឡើងក្រោយការបើកប្រទេសសាជាថ្មី (Video Inside)

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា ចំនួនភ្ញៀវទេសចរដែលបានចេញដើរកម្សាន្តថ្ងៃចុងសប្តាហ៍កន្លងមកនេះ មាន១៨ម៉ឺន២៩៦នាក់ ដែលមានការកើនឡើងប្រមាណ ៣.២៩% ប្រៀបធៀបនឹងសប្តាហ៍កន្លងមក។ លោករដ្ឋ មន្រ្តីថោងខុន បានថ្លែងថាក្នុងចំណោមភ្ញៀវទេសចរណ៍ទាំងជាង១៨ម៉ឺន២៩៦នាក់ រួមមានភ្ញៀវជាតិ១៧ម៉ឺន ៥ពាន់៨០១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន៤ពាន់៤៩៥នាក់ ដែលបានដើរកម្សាន្តក្នុងប្រទេស ។

គោលដៅ ទេសចរណ៍សំខាន់ៗដែលភ្ញៀវបានធ្វើដំណើរកំសាន្ត រួមមានខេត្តព្រះសីហនុចំនួន៣ម៉ឺន៤ពាន់៣០៦នាក់, រាជ ធា នីភ្នំពេញ៣ម៉ឺន២ពាន់៣៤នាក់, ខេត្តកំពត ១ម៉ឺន៦ពាន់៧នាក់, ខេត្តពោធិ៍សាត់១ម៉ឺន៥ពាន់៥០៨នាក់, និង ខេត្ត សៀមរាប១ម៉ឺន៣ពាន់១០៤នាក់។ ក្នុងសប្តាហ៍នេះ ដែលនឹងមានការ ឈប់សម្រាកក្នុងពិធីបុណ្យអុំទូក គេរំពឹង ថាតួលេខភ្ញៀវទេសចរណ៍នឹងមានការកើនឡើងខ្ពស់ថែមទៀត៊។

កម្ពុជាដែលបានបើកប្រទេសសាឡើងវិញចាប់តាំងពីថ្ងៃទី១វិច្ឆិកា បានដកចេញនូវការរឹតបន្តឹងហាមឃាត់ការជួប ជុំនានាខ្លះដូចជានៅបៀរហ្គាដិននិងភោជនីយ៍ដ្ឋានជាដើម ប៉ុន្តែរង្កសាល, ក្លឹបកំសាន្ត, ខារ៉ាអូខេ និងឌីស្កូតែក ត្រូវរង់ចាំក្រោយថ្ងៃ៣០វិច្ឆិកាដែលកម្ពុជានឹងបើកទទួលទេសចរណ៍បរទេសសាឡើងវិញតាមគោលដៅសុវត្ថិភាព ចំនួន៣ គឺនៅក្រុងព្រះសីហនុ, ក្រុងកោះរ៉ុង និងតំបន់តារាសាគរ, ចំណែកក្រុងអង្គរខេត្តសៀមរាប កម្ពុជានឹង គ្រោងបើកទទួលភ្ញៀវទេសចរឡើងវិញចាប់ពី អំឡុងខែមករា ឆ្នាំ២០២២៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner