ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ (Video Inside)
ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការសាងជាស្ថាពរ នៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះហើយ។ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ជុំវិញការគ្រោង បញ្ចប់ ជា ស្ថាពរនេះក្នុងឳកាសចុះពិនិត្យវឌ្ឍនភាពការងារនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុង ខេត្តសៀម រាបនេះកាលពីចុងសប្តាហ៍កន្លងមក។
គម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ប្រវែងសរុបជាង១០៦គីឡូ ម៉ែត្រ បានប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង១៤៩លាន២១ម៉ឺន៦ពាន់៥៩៥ ដុល្លារ ដោយចំណាយ ពេល សាងសង់រយៈពេល១៣ខែ។ គម្រោងសាងសង់ផ្លូវ៣៨ខ្សែនេះ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕