ឯកអគ្គរាជទូតជប៉ុនទស្សនកិច្ចក្រុងព្រះសីហនុពិនិត្យគម្រោងទប់ស្កាត់ សំណល់ប្លាស្ទិកក្នុងសមុទ្រ (Video Inside)
ឯកអគ្គរាជទូតជប៉ុនបានធ្វើទស្សនកិច្ចនៅក្រុងព្រះសីហនុថ្ងៃទី១៥វិច្ឆិកានេះ ដោយបាន ពិនិត្យគម្រោងទប់ស្កាត់ សំណល់ប្លាស្ទិកក្នុងសមុទ្រ។ គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា បានចុះហត្ថលេខាលើ កិច្ចព្រម ព្រៀងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ រវាងស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ជាមួយនឹងរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់។
ស្ថានទូតជប៉ុនបានឲ្យដឹងថា ដំណើររបស់ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ បានធ្វើជាមួយសហការីមកពីក្រសួងបរិស្ថាន និងមកពីអង្គការ យូអិនឌីភី ប្រចាំកម្ពុជា។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់ថា ស្ថានទូតជប៉ុនបាននឹងកំពុងគាំទ្រ «គម្រោងទប់ ស្កាត់សំណល់ប្លាស្ទិកក្នុង សមុទ្រ» ដែលអនុវត្តដោយ យូអិនឌីភី និងក្រសួងបរិស្ថាន ។
ឯកអគ្គរាជទូតបាន លើកឡើងថា «ជប៉ុនសង្ឃឹម ថាគម្រោងរបស់នេះនឹងជួយដល់កិច្ចខិតខំប្រឹងប្រែង របស់ក្រុង ព្រះសីហនុក្នុងការ កែលម្អបរិស្ថាន និងធ្វើឲ្យទី ក្រុងស្អាត» ។ ការកើនឡើងនូវសំណល់ប្លាស្ទិក បានក្លាយជា បញ្ហាប្រឈមមួយក្នុង ចំណោមបញ្ហាប្រឈមធំៗជាងគេក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ៕