អ៊ីស្រាអែលជំរុញឱ្យតួកគីដោះលែងគូស្នេហ៍អ៊ីស្រាអែលមួយគូឈ្មោះ Natalie និង Mordi Oknin ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១២ វិច្ឆិកា ក្រោមបទចោទប្រកាន់ចារកម្មនយោបាយ និងយោធា
អ៊ីស្រាអែលជំរុញឱ្យតួកគីដោះលែងគូស្នេហ៍អ៊ីស្រាអែលមួយគូឈ្មោះ Natalie និង Mordi Oknin ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១២ វិច្ឆិកា ក្រោមបទចោទប្រកាន់ចារកម្មនយោបាយ និងយោធា ជុំវិញការថតរូបផ្ទះប្រធានាធិបតី Recep Tayyip Erdogan ក្នុងទីក្រុងអ៉ីស្តង់ប៊ុល។
នាយករដ្ឋមន្ត្រីអ៉ីស្រាអែលលោក Naftali Bennett មានប្រសាសន៍ថា៖ “អ្នកទាំងពីរជាជនស៊ីវិលស្លូតត្រង់ដែលត្រូវគេចាប់កំហុសក្នុងស្ថានភាពស្មុគស្មាញ និងទទូចថាអ្នកទាំងពីរមិនបានធ្វើការឱ្យទីភ្នាក់ងារអ៉ីស្រាអែលណាមួយឡើយ។”
ទំនាក់ទំនងរវាងអ៉ីស្រាអែល និងតួកគីចាប់ផ្ដើមតានតឹង ចាប់តាំងពីការវាយឆ្មក់របស់អ៉ីស្រាអែលក្នុងឆ្នាំ២០១០ លើកប៉ាល់តួកគីដែលព្យាយាមបំបែកការបិទផ្លូវរបស់អ៉ីស្រាអែលនៅតំបន់ Gaza។
ក្នុងខែតុលា យ៉ាងហោចណាស់មានមនុស្សជាង ១៥នាក់ត្រូវបានអាជ្ញាធរតួកគីចាប់ខ្លួនពីបទសង្ស័យធ្វើចារកម្មឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad របស់អ៉ីស្រាអែល។

ប្រភព៖ BBC