អប្សរាព្រឹកនេះ ១៧ វិច្ឆិកា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

C6    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា, ភ្លៀងបន្តធ្លាក់ពីខ្សោយទៅបង្គួរលាយឡំផ្គរ រន្ទះ ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…

L1    ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំង ជាជំនួយរបស់ចិន ២ លានដូស នៅថ្ងៃនេះ ៕ …ឃ្លីប… (ដោយ លោក ស៊ូ វណ្ណលុក)

V3      សម្តេច ហេង សំរិន បញ្ជាក់ថា ASEP11 បានរួមគ្នាគំាទ្រយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចសង្គមក្រោយវិបត្តិកូវីដ១៩ ដោះស្រាយសន្តិសុខ សន្តិភាព ការប្រែប្រួលអាកាសធាតុ វិសមភាពយេនឌ័រ ៕…អានផ្ទាល់

L5    សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះបីជាវិបត្តិ នៃជំងឺកូវីដ-១៩ បានគំរាមកំហែង ដល់និន្នាការនយោបាយ នៃពហុភាគីនិយម សកលក៏ដោយ ក៏ការប្តេជ្ញាចិត្តរបស់យើង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពុំបានរង្គោះរង្គើឡើយ ៕ …ឃ្លីប… (លឹមហួត +ពិសិដ្ឋ+ វណ្ណលុក)

L6    សម្តេចតេជោ ហ៊ុន សែន លើកឡើងថា មានតែភាពជាដៃគូ ប្រកបដោយ ភាពជឿទុកចិត្តគ្នាទេ ទើបអាចឱ្យយើង បន្តរក្សាបាន នូវយន្តការពហុភាគីនិយម ដែលនឹងធានាបាន នូវសន្តិភាព, ស្ថិរភាព, វឌ្ឍនភាព និងវិបុលភាពសកលលោក ៕ …ឃ្លីប… (លឹមហួត +ពិសិដ្ឋ+ វណ្ណលុក)

L7    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការងារ នឹងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ឡើងវិញ ក្នុងបរិបទ នៃការរស់នៅ ជាមួយកូរីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ៕ …ឃ្លីប… (លឹមហួត +ពិសិដ្ឋ+ វណ្ណលុក)

V4      ឯកឧត្តម ហ៊ុន ម៉ានីបញ្ជាក់ថា កម្ពុជា បច្ចុប្បន្នដើរតួនាទីស្មើមុខ ស្មើមាត់ក្នុងការដោះស្រាយបញ្ហាធំៗនៅលើក្របខណ្ឌតំបន់ និងអន្តរជាតិទាំងមូល ៕…អានផ្ទាល់

L2    ក្រសួងការងារ ជូនដំណឹងពីនីតិវិធី សម្រាប់កម្មសិក្សាការី-ពលករ ជំនាញកម្ពុជា ទៅធ្វើការនៅប្រទេសជប៉ុន ស្របតាម វិធានការព្រំដែនថ្មីជប៉ុន ៕ …ឃ្លីប… (ដោយ លោក ស៊ូ វណ្ណលុក)

CH1  វីរៈកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសជើងឯកពិភពលោក និងប្រតិភូកីឡាកម្ពុជា បានមកដល់ព្រះរាជាណាចក្រកម្ពុជាដោយសុវត្តិភាព និងមាន ការហែក្បូនម៉ូតូស៦គ្រឿង ពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ទៅទីស្តីការក្រសួងអប់រំ  និងកីឡា  ជួបសំណេះសំណាលជាមួយ ឯ ឧ ហង់ ជួបណារ៉ុង ( ឃ្លីប ) លោក ចាន់ វិចិត្រ រាយការណ៍

វគ្គទី២៖

L3    ឯកឧត្តម នេត ភក្ត្រា លើកឡើងថា សត្វឈ្លូស ជាក្រុមប្រភេទ មានដោយបង្គួរ អាចបន្លឺសំឡេងលឺខ្លាំង រហូតដល់ ១ គីឡូម៉ែត្រ ៕ …ឃ្លីប… (ដោយ  លោក ស៊ូ វណ្ណលុក)

SB2   អភិបាលរាជធានីស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកសាងរោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសណ្តរស្ទឹងព្រែកត្នោត៕…អានផ្ទាល់

C7     ទឹកស្ទឹងពោធិ៍សាត់ បានជន់ឡើងខ្លាំងហួសចំណុចប្រកាសអាសន្ន ប៉ុន្តែមិនបង្កផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ៕…អានផ្ទាល់ (ដោយ៖ចេង ពុំ)

C9  អភិបាលខេត្តព្រះសីហនុ ថ្លែងថា ជប៉ុនជាមិត្តដ៏ស្មោះត្រង់ដែលបានជួយកម្ពុជា៕…អានផ្ទាល់ (ដោយ៖ខៀវ សាវ៉ុន)

C10  លោក ឡុង ឌីម៉ង់ គូសបញ្ជាក់ថា បន្ទប់ទឹកតាមបណ្តោយឆ្នេរ ជាសម្បត្តិសាធារណៈ យើងត្រូវរួមគ្នាថែរក្សាអោយបានស្អាត…អានផ្ទាល់ (ដោយ៖ខៀវ សាវ៉ុន)

C2     អភិបាលខេត្តបាត់ដំបង ណែនាំឲ្យអាជ្ញាធរ និងសមត្ថកិច្ចតាមច្រកព្រំដែន ត្រូវបន្តត្រួតពិនិត្យឲ្យម៉ត់ចត់ដោយអនុវត្តតាមគោលការណ៍ណែនាំថ្មី របស់រាជរដ្ឋាភិបាល លើកាតវ៉ាក់សំាងរបស់បងប្អូនខ្មែរមកពីប្រទេសថៃ ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

C4     រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលបានឧបករណ៍តេស្តរហ័សជំងឺកូវីដ-១៩ ចំនួន១៥២០តេស្ត ពីមូលនិធិប្រទេសចិន៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

C3     ធុងចម្រោះចំនួន១៦០ធុង ត្រូវបានចែកជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងចាស់ជរាគ្មានទីពឹង ក្នុងស្រុកចំនួន២គឺ នៃខេត្តកំពង់ស្ពឺ ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

C8    វគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាយទំនាក់ទំនងសង្គម៕…អានផ្ទាល់ (ដោយ៖សិលា សារិន)

BH10        ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកថវិកាបេឡាមរណៈសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនពិការ ៕ …ឃ្លីប…(ដោយ ប៊ុន រដ្ឋា)

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

G1     វិភាគអន្តរជាតិ៖ អាទិភាពរបស់លោក ចូ បៃដិន ក្នុងតំបន់អាស៊ី មិនមែនជាប្រផ្នូលល្អសម្រាប់លោក គីម ជុងអ៊ុន ទេ ៕…អានផ្ទាល់

G2     អ្នកនាំពាក្យបញ្ជាក់ថា បារាំងកំពុងស្ថិតក្នុងស្ថានភាពប្រុងជើងការ ជាមួយនឹងការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ១៩ ៕…អានផ្ទាល់

G3     លោក ពូទីន និងលោក ម៉ាក្រុង ជួបពិភាក្សាតាមទូរស័ព្ទ ស្តីពីវិបត្តិជនភៀសខ្លួន និងបញ្ហានៅភាគខាងកើតអ៊ុយក្រែន ៕…អានផ្ទាល់

G4     Tesla ត្រូវបានធនាគារវិនិយោគដ៏ធំរបស់អាមេរិកប្ដឹងពីបទរំលោភកិច្ចព្រមព្រៀងលក់ហ៊ុន និងបានជំពាក់លុយជាង ១៦២លានដុល្លារ ៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R111 តើលោកអ្នកយល់យ៉ាងណាដែរ ប្រសិនបើអាចចាកចេញពីទីក្រុងមួយរយៈខ្លី ហើយមកកាន់កន្លែងមួយដែលស្ងប់ស្ងាត់ពោរពេញទៅដោយទេសភាពនៃដងទន្លេមេគង្គ រួមទាំងសំបូរទៅដោយមុខម្ហូបធម្មជាតិរសជាតិបែបអ្នកឦសានដូចនេះ? ពីកម្មវិធី សូមជូនបទយកការណ៍ស្តីពី        ភ្លាត្រីក្អែក និង បុកទឹកគ្រឿងបែបឡាវ រស់ជាតិពីស្ទឹងត្រែង៕…ឃ្លីប

*        ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១៕…អានផ្ទាល់

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner