សម្តេចតេជោ ហ៊ុន សែន នឹងទទួលវ៉ាក់សាំងចិន២លានដូសនៅថ្ងៃពុធនេះ (Video Inside)

សម្តេចតេជោហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងចំនួន២លានដូស ដែលជាជំនួយរបស់ប្រទេសចិន ចំពោះ រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៧វិច្ឆិកាស្អែកនេះ។ ក្នុងជំនួបមួយកាលពីថ្ងៃទី១៥វិច្ឆិកាម្សិលមិញតាមប្រព័ន្ធវីដេអូ, នាយករដ្ឋមន្ត្រីចិនលោកលីខឺឈាំង បានបញ្ជាក់ប្រាប់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនជុំវិញប្រទេសចិននៅតែ បន្តគាំទ្រការផ្តល់វ៉ាក់សាំងដល់ប្រទេសកម្ពុជា​។ នាយករដ្ឋមន្ត្រីចិនលោកលឺខឺឈាំង បានថ្លែងរំលឹកជុំវិញដំណើរ ទស្សនកិច្ចបញ្ច្រាសទិសរបស់សម្តេចទៅកាន់ប្រទេសចិនកាលពីដើមឆ្នាំ២០២០ដែលពេលនោះ ការផ្ទុះខ្លាំងជាង គេបានកើតឡើងនៅប្រទេសចិន ។

និងសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានមានប្រសាសន៍ថ្លែង អំណរគុណចំពោះរដ្ឋាភិបាលប្រទេសចិនដែលបាន ជួយឧបត្ថម្ភវ៉ាក់សាំងដល់កម្ពុជានិងធ្វើឲ្យកម្ពុជាមានលទ្ធភាព ចាក់ជួនលើប្រជាពលរដ្ឋបានច្រើនជាង៨៧ភាគ រយគិតត្រឹមពេលនេះ ។

យោងតាមក្រសួងសុខាភិបាលបើរាប់បញ្ចូលទាំងវ៉ាក់សាំង២លានដូសដែលកម្ពុជានឹងទទួលនៅថ្ងៃស្អែកទី១៦ វិច្ឆិកានេះទៀត, ចំនួនវ៉ាក់សាំងដែលកម្ពុជាទទួលបានសរុបជាង៤០លានដូសក្នុងនោះប្រទេសចិនគឺជាប្រទេស ដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជាច្រើនជាងគេបង្អស់៕ 

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner