ពលរដ្ឋចាក់វ៉ាក់សាំងទូទាំងប្រទេសមានចំនួន៨៧,៩៣% (Video Inside)

ចំនួនប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន១ម៉ឺន ២ពាន់ ៨៧០នាក់ ដែលនាំឲ្យតួលេខនៃចំនួនសរុបចាក់លើប្រជាពលរដ្ឋទូទាំងប្រទេសគិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា បាន កើនដល់១៤លាន ៦ម៉ឺន៨ពាន់៨២៨នាក់។

យោងតាមក្រសួងសុខាភិបាលអ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន១៣លាន២សែន១ម៉ឹន៧ពាន់៨២៥នាក់, ការចាក់លើពលរដ្ឋវ័យ១៨ឆ្នាំឡើង បានកើនដល់១០លាន ៦ម៉ឺន ១ពាន់២៩១នាក់, ការចាក់លើយុវជនវ័យជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៧សែន ៩ម៉ឺន ៩ពាន់ ៩៣៧នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់១១ឆ្នាំ មានចំនួន១លាន៩សែន៦ម៉ឺន៩ពាន់៧៣៦ នាក់ និង ការចាក់លើកុមារអាយុ៥ឆ្នាំ បានចំនួន២សែន៣ម៉ឺន៧ពាន់៨៦៤នាក់ ។

ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋ គិតមកដល់ថ្ងៃទី១៦ វិច្ឆិកា បានចំនួន ២លាន៥ម៉ឺន២ពាន់៩៤៣នាក់ ។ បើគិតសរុបលើតួលេខប្រជាពលរដ្ឋ ចំនួន១៦លាននាក់ ទូទាំងប្រទេសវិញ គិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការ ចាក់វ៉ាក់សាំងបានកើនប្រ មាណ ៨៧,៩៣% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner