រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន៤៨ករណី (Video Inside)
តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា កាន់តែបន្តធ្លាក់ចុះក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះទៀតដោយ តួលេខនៅសល់៤៨ករណីតែប៉ុណ្ណោះ។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងនេះ បានថយចុះ៤ករណីនិង ជាតួលេខឆ្លងក្រោម៥០ករណីលើកដំបូងបំផុតក្រោយចំណាត់ការចាក់វ៉ាក់សាំងទូទាំងប្រទេសកាន់តែកើនឡើង ស្ទើរពាសពេញប្រទេស។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន៤៨ករណីនោះ ការឆ្លង ក្នុងសហគមន៍មានចំនួន៣៧ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន១១ករណីផងដែរ។
កម្ពុជាគិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ការ ឆ្លងសរុបទូទាំង ប្រទេសមានចំនួន១១ម៉ឺន៩ពាន់៦៣៦នាក់, ចំណែកការ ព្យាបាលជាសះស្បើយមានចំនួន១១ ម៉ឺន៦ពាន់២៤នាក់។តួលេខអ្នកឆ្លងកំពុងស្ថិតក្នុងមន្ទីរពេទ្យគិតត្រឹមថ្ងៃ នេះ នៅសល់ចំនួន៣ពាន់៦១២នាក់ទៀត។ ចំណែកការស្លាប់ថ្មីមានចំនួន៤នាក់ក្នុងនោះអ្នកមិនបានចាក់វ៉ាក់ សាំង មានចំនួន២នាក់ ដែលនាំឲ្យការស្លាប់សរុបមានចំនួន២ពាន់៨៧៦នាក់៕