ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ (Video Inside)

ភ្លៀងនៅតែបន្ដធ្លាក់ដោយកន្លែងខ្លះមានតិចនិងតាមកន្លែងខ្លះមានបង្គួរនិងច្រើន ដោយសារតែកម្ពុជាក្នុងមួយ សប្តាហ៍ទៅមុខទៀតនេះ នឹងរងឥទ្ធិពលជ្រលងសម្ពាធទាបមកពីសមុទ្ទចិនខាងត្បូងនិងទ្រនុងសម្ពាធខ្ពស់ពីភាគ ខាងជើងប្រទេសចិន។

យោងតាមការព្យាករណ៍រវាងពីថ្ងៃទី១៧រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឥទ្ធិពលទាំងនេះនឹង ធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ, លាយឡំដោយផ្គរ រន្ទះ ។ ផ្នែកខ្លះនៃរាជធានី និងខេត្តនៅភាគខាងក្រោម និងខេត្តដែលមានព្រំប្រទល់ជាប់វៀតណាម អាចនឹងមាន ភ្លៀងធ្លាក់ច្រើន ។ 

ចំណែកបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់តិចតួច ។ ដោយឡែកតំបន់មាត់ សមុទ្រនោះវិញ អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ, លាយឡំទៅដោយផ្គរនិងរន្ទះ ផងដែរ។

យោងតាមការព្យាករណ៍, សីតុណ្ហភាពធ្លាក់ត្រជាក់អប្បបរមាក្នុងអម្លុងមួយសប្តាហ៍ទៅមុខទៀតនេះ នឹងមាន រវាងពី២២ទៅ២៥អង្សាសេ ,ចំណែ សីតុណ្ហភាពកំដៅអតិបរមាន នឹងមានរវាងពី២៩ទៅ៣២អង្សាសេ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner