តម្លៃប្រេងឥន្ធនៈថយចុះ (Video Inside)

តម្លៃប្រេងឥន្ធនៈ បានថយចុះមកវិញតិចតួច ក្រោយការឡើងបន្តបន្ទាប់រយៈពេលកន្លងមកនេះ។ យោងតាម ក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់៤៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះថយចុះមកវិញចំនួន១០០រៀល បើធៀប ទៅការលក់រយៈពេល១៥ ថ្ងៃមុនដូចគ្នា, ចំណែកប្រេងម៉ាស៊ូត វិញ មានតម្លៃ៤ពាន់៥០រៀលក្នុង១លីត្រដែលតម្លៃ នេះ គឺធ្លាក់ចុះមកវិញចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈពេល១៥ ថ្ងៃមុន។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៤សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ ស្កាត់តម្លៃប្រេងក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner