សម្តេចតេជោថ្លែងទៅកាន់សមាជិកអង្គសភាអាស៊ី និងអ៉ឺរ៉ុប (ASEP 11) កាលពីល្ងាចថ្ងៃទី១៦ វិច្ឆិកា

អត្ថបទដោយ៖
AMS OneMinute

“នៅរាល់វិបត្តិដែលកើតមានឡើង តែងតែបង្កប់នូវកាលានុវត្តភាព ដែលយើងមិនត្រូវមើលរំលង។ ជាក់ស្តែង ជំងឺកូវីដ១៩ គឺជាច្រកសម្រាប់ការកែទម្រង់លើប្រព័ន្ធសេដ្ឋកិច្ច ក៏ដូចជាអាទិភាពនានាសម្រាប់ដំណើរការអភិវឌ្ឍរបស់យើង។ យើងសង្កេតឃើញថា ការផ្លាស់ប្តូរនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតកម្ម សន្ទុះដ៏លឿននៃបរិបទឌីជីថល សេដ្ឋកិច្ច និងកំណើនបៃតង គឺជាកាលានុវត្តភាពសេដ្ឋកិច្ចនៅក្នុងគន្លងប្រក្រតីថ្មី ដែលប្រទេសទាំងអស់ត្រូវតែចាប់យកឱ្យខាងតែបាន។ ក្នុងន័យនេះ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជាក្នុងបរិបទនៃការរស់នៅជាមួយកូវីដ១៩ នឹងត្រូវបញ្ចូលនូវនិន្នាការទាំងនេះជារបៀបវារៈនៃការកែទម្រង់របស់យើង ហើយយើងមានសុទិដ្ឋិនិយមថា និន្នាការទាំងនេះនឹងក្លាយទៅជាសញ្ញាណរួមនៃការងើបឡើងវិញរបស់ពិភពលោកនៅក្រោយវិបត្តិនេះ។”

សម្តេចតេជោថ្លែងទៅកាន់សមាជិកអង្គសភាអាស៊ី និងអ៉ឺរ៉ុប (ASEP 11) កាលពីល្ងាចថ្ងៃទី១៦ វិច្ឆិកា

ads banner