អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៥៥លាន៨ម៉ឺននាក់ ក្នុងនោះស្លាប់ជិត៥លាន១៣ម៉ឺននាក់ និងជាសះស្បើយ២៣០លាន៥៩ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៥៥លាន៨ម៉ឺន៧ពាន់៣១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន១២ម៉ឺន៩ពាន់៥០៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៣០លាន៥៩ម៉ឺន៧ពាន់៤៦១នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៨លាន១៦ម៉ឺន១ពាន់៣៧៧នាក់ ស្លាប់ចំនួន៧៨ម៉ឺន៦ពាន់២៦៨នាក់ និងជាសះស្បើយចំនួន៣៨លាន១៣ម៉ឺន៩ពាន់៩២៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៤៥ម៉ឺន៦ពាន់៤០១នាក់ ស្លាប់៤៦ម៉ឺន៣ពាន់៨៥២នាក់ និងជាសះស្បើយ៣៣លាន៨៦ម៉ឺន១ពាន់៧៥៦នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៩៦ម៉ឺន៥ពាន់៦៨៤នាក់ ស្លាប់ចំនួន៦១ម៉ឺន១ពាន់៥២៤នាក់ និងជាសះស្បើយ២១លាន១៧ម៉ឺន៧ពាន់៣៦៧នាក់ ៕ ប្រភព៖ worldometers