ទូត​អាមេរិក​កោតសរសើរ​កម្ពុជា​ដែល​សម្រេចបាន​លទ្ធផល​ល្អប្រសើរ​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ជោគជ័យ​តាមរយៈ​ការបើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​គ្រប់​វិស័យ​

​ភ្នំពេញៈ​ឯកអគ្គរដ្ឋទូត ផា​ទ្រិ​ច មូ​ផៃ​(Patrick Murphy)​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​សម្រេចបាន លទ្ធផល​ល្អប្រសើរ​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ជោគជ័យ​តាមរយៈ​ការបើក ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​លើ​គ្រប់​វិស័យ​ជាពិសេស​ការបើកទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ​ដោយ​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​។​

​ជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ សមត្ថភាព​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃទី ១៦ ខែ វិច្ឆិកា​

ការវាយតម្លៃ​ជា​វិជ្ជមាន​នេះ​បាន​កើតឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញសមត្ថភាព​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃទី ១៦ ខែ វិច្ឆិកា​ឆ្នាំ២០២១ម្សិលមិញ​។​

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថ​បាន​បញ្ជាក់ថា ក្នុងជំនួប​ពិភាក្សា​នោះ​ឯកឧត្តម​ឯកអគ្គរដ្ឋទូតបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មកទល់ពេលនេះ​សម្រេចបាន​លទ្ធផល​ល្អប្រសើរ​ក្នុងការ​បង្ការ​និង ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ជោគជ័យ​តាមរយៈ​ការបើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​លើ​គ្រប់​វិស័យ ជាពិសេស ការបើកទទួល​ទេសចរ​អន្តរជាតិ ឡើងវិញ​ដោយ​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​នេះ​ជា​យុទ្ធសាស្ត្រ​មួយ ក្នុងចំណោម​យុទ្ធសាស្ត្រ​សំខាន់​ផ្សេងៗ​ទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់ពី​ផលប៉ះពាល់​នៃ​ការ​រី​កា​រាលដាល​នៃ​ជំងឺ​កូ​វី​១៩ ផងដែរ ។​

​លោក​ទូត​បាន​បញ្ជាក់ទៀតថារ​ដ្ឋា​ភិ​បាល​សហរដ្ឋអាមេរិក​នឹង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ នេះ តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​អនុវត្ត​គម្រោង ឬ​កម្មវិធី​នានា​ដែល​ជួយ​កែលម្អ​គុណភាព នៃ​សេវា សុខាភិបាល​, លើកកម្ពស់​សន្តិសុខ​ស្បៀង​, និង​កែ​ល្អ​ជីវភាព​របស់​ប្រជាជន ជាពិសេស ប្រជាជន​នៅ​ជនបទ អ្នក​បាត់បង់ ការងារ​នៅ​ទីក្រុង ស្ត្រី​រងគ្រោះ​ដោយសារ​អំពើ​ហឹ​ង្សា និង​ជនពិការ ។​

​ជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ សមត្ថភាព​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃទី ១៦ ខែ វិច្ឆិកា​

​ចំណែក​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក ដែល​បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​រួម ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា ជាពិសេស លើ​វិស័យ​សុខាភិបាល អប់រំ បរិស្ថាន កសិកម្ម និង​វិស័យ​អភិបាលកិច្ច​និង​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ ។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​អំពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​របស់​រដ្ឋាភិបាល អាមេរិក ក្នុង​ការជួយ​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​១៩ តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន ឥត​សំណង​សរុប​ប្រមាណ​ជា ១៥ លាន​ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ ថវិកា​ទាំង​នះ ត្រូវបាន​ផ្តល់ជូន​ឱ្យប្រើ​ប្រាស់​តាម រយះ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក (USAID) សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​ប្រើប្រាស់ ផងដែរ​សម្រាប់​ការស្ដារ​សម្បទា​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​១៩ នៅ​កម្ពុជា ។ លើសពីនេះ នាពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក៏បានផ្តល់​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ Johnson & Johnson ចំនួន ១.០៦០ ១០០ ដូ​ស ដែល​ត្រូវ​ផ្ដល់​តាមរយៈ​យន្តការ COVAX ដើម្បី​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាជន​កម្ពុជា​។

​ជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ សមត្ថភាព​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃទី ១៦ ខែ វិច្ឆិកា​

​ក្នុង​កិច្ចពិភាក្សា​នេះដែរ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បានក​ត់​សម្គាល់​លើ ចំណុច​វិជ្ជមាន​ន កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​លើ​វិស័យសេដ្ឋកិច្ច ទាំង​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ ដែល មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​នានា​ថ្មី​នេះ​។​

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងអំណរគុណ​ជាថ្មី​ម្ដងទៀត​ដល់​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក ដែល​បានរួម​វិភាគទាន​ដ៏​ថ្លៃថ្លា​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា ។ ភាគី​ទាំងពីរ​នឹង បន្ត​ពូន​ជ្រុំ​មូលដ្ឋានគ្រឹះ​នៃ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​៕​ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner