Novak Djokovic មានការភ្ញាក់ផ្អើលអំពីការបាត់ខ្លួនរបស់កីឡាការិនីវាយកូនបាល់ចិន
កីឡាករលំដាប់លេខ១ពិភពលោក Novak Djokovic បាននិយាយថា “ជាការភ្ញាក់ផ្អើល” ដែល Peng Shuai មិនត្រូវបានគេមើលឃើញចាប់តាំងពីការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ពីការចោទប្រកាន់ អំពីការរំលោភផ្លូវភេទប្រឆាំងនឹងអតីតមន្ត្រីជាន់ខ្ពស់របស់ចិន។
Peng ដែលជាអតីតកីឡាការិនី វាយកូនបាល់លំដាប់លេខ១ របស់ប្រទេសចិន បានបង្ហោះវីដេអូចោទប្រកាន់នៅលើគណនីបណ្តាញសង្គម Weibo របស់នាងកាលពីដើមខែនេះទៅលើ Zhang Gaoli ដែលធ្លាប់ជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ – ស្ថាប័នធ្វើការសម្រេចចិត្តកំពូលរបស់ប្រទេសចិន។ ដោយបាន- បង្ខិតបង្ខំនាងឱ្យរួមភេទ ហើយក្រោយមកពួកគេមានទំនាក់ទំនងព្រមព្រៀងគ្នាដោយបើកចំហ។
Peng អាយុ ៣៥ ឆ្នាំបាននិយាយនៅក្នុងការបង្ហោះដែលត្រូវបានលុបចោលប្រហែលកន្លះម៉ោងបន្ទាប់ពីវាត្រូវបានបោះពុម្ពថានាងមិនអាចផ្តល់ភស្តុតាងដើម្បីគាំទ្រការចោទប្រកាន់របស់នាងបានទេ។
ក្តីបារម្ភក្នុងចំណោមសហគមន៍កីឡាវាយកូនបាល់ពិភពលោកបានកើនឡើង ខណៈដែល Peng មិនត្រូវបានគេមើលឃើញចាប់តាំងពីការប្រកាសនេះ។
Djokovic បាននិយាយថា “ខ្ញុំមិនមានព័ត៌មានច្រើនអំពីវាទេ។ ខ្ញុំបានលឺអំពីវាកាលពីមួយសប្តាហ៍មុន។ និយាយតាមត្រង់ទៅ វាពិតជារន្ធត់ណាស់ដែលនាងបានបាត់ខ្លួន នាងជាមនុស្សម្នាក់ដែលខ្ញុំបានឃើញនៅក្នុងដំណើរកម្សាន្តកាលពីឆ្នាំមុនៗ៕
ប្រភព ៖ Sky Sport






