ជំនួបពិភាក្សាការងារ រវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

ភ្នំពេញ៖ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុ-ជា ជាពិសេស លើវិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម និងវិស័យអភិបាលកិច្ច និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ។ នេះជាប្រសាសន៏លើកឡើង របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីគ្គ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ អំពីកិច្ចសហប្រតិបត្តិការយ៉ាងជីពស្និទ្ធ របស់រដ្ឋាភិបាលអាមេរិក ក្នុងការជួយទប់ស្កាត់ ប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ ១៩ តាមរយៈ ការផ្តល់ហិរញ្ញប្បទាន ឥតសំណង សរុបប្រមាណជា ១៥ លានដុល្លារអាមេរិក ដោយក្នុងនោះ ថវិកាទាំងនេះ ត្រូវបានផ្តល់ជូនឲ្យប្រើប្រាស់ តាមរយៈ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩ និងប្រើប្រាស់ ផងដែរសម្រាប់ការស្ដារសប្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារ ជំងឺកូវីដ១៩ នៅកម្ពុជា ។ លើសពីនេះ នាពេលថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជាវ៉ាក់សាំងបង្ការជំងឺកូវិដ ១៩ Johnson & Johnsonita ១លាន ៦ម៉ឺន ១០០ដូស ដែលត្រូវផ្តល់តាមរយៈយន្តការ CovA ដើម្បីត្រៀមខ្លួនជាស្រេច ក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាជនកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត Patrlck Murphy បានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមកទល់ពេលនេះ សម្រេចបានលទ្ធផលល្អប្រសើរ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ប្រកបដោយ ជោគជ័យ តាមរយៈ ការបើកដំណើរការ សេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ ជាពិសេស ការបើកទទួលទេសចរអន្តរជាតិឡើងវិញ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ដោយនេះជាយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្ត្រសំខាន់ផ្សេងៗ ទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីផលប៉ះពាល់ នៃការរីករាល់ដាល នៃ ជំងឺកូវី-១៩ ផងដែរ ។

ឯកឧត្តមបន្តថា៖រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ តាមរយៈ ការផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តតម្រោង ឬកម្មវិធីនានា ដែលជួយកែលម្អគុណភាពនៃសេវា សុខាភិបាល, លើកកម្ពស់សន្តិសុខស្បៀង និងកែល្អជីវភាពរបស់ប្រជាជន ជាពិសេស ប្រជាជននៅជនបទ អ្នកបាត់បង់ការងារនៅទីក្រុង ស្រ្តីរងគ្រោះដោយសារអំពើហិង្សា និងជនពិការ ៕ ដោយ/ វ៉េង លឹមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner