ម៉ាឡេស៊ី បានប្រកាសជាផ្លូវការថា ជាមជ្ឈមណ្ឌលព្យាបាលជម្ងឺរលាកថ្លើមប្រភេទ C ប្រចាំតំបន់អាស៊ី ក្នុងសន្និសិតវេជ្ជសាស្ត្រឈាន មុខគេនៃទីផ្សារទេសចរណ៍ក្នុងតំបន់ insigHT2021

insigHT2021 ដែលជាសន្និសិតវេជ្ជសាស្ត្រឈាន មុខគេនៃទីផ្សារទេសចរណ៍ក្នុងតំបន់ បានប្រកាសជាផ្លូវការថា ប្រទេសម៉ាឡេស៊ីជាមជ្ឈមណ្ឌលព្យាបាលជំងឺរលាកថ្លើមប្រភេទ C ប្រចាំអាស៊ី ក្រោមអធិបតីភាពរបស់លោក Yang Berhormat Khairy Jamaluddin រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី។ ក្នុង នាម ជាប្រទេសដំបូងគេនៅលើពិភពលោកដែលទទួលបាននូវការអនុញ្ញាតក្នុងការភ្ជាប់ជាមួយលក្ខខណ្ឌក្នុងការប្រើប្រាស់ឱសថ Ravidasvir ជាមួយឱសថ Sofosbuvir ដើម្បីព្យាបាលជម្ងឺរលាកថ្លើមប្រភេទC បានធ្វើឱ្យប្រទេសម៉ាឡេស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូននូវដំណោះស្រាយព្យាបាលដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាពសម្រាប់អ្នកដែលផ្ទុកមេរោគនេះ។

“ដើម្បីឆ្លើយតបទៅនឹងទិវាជម្ងឺរលាកថ្លើមពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទស្តីពី” “Hepatitis Can’t Wait” ប្រទេសម៉ាឡេស៊ីបានត្រៀមខ្លួនជាស្រេច ហើយបាននឹងកំពុងព្យាយាមឆ្ពោះទៅមុខជាមួយនឹងដំណោះស្រាយព្យាបាលអ្នកដែលឆ្លងជម្ងឺនេះ។ សកម្មភាពនេះមានលក្ខណៈស្របទៅតាមបេសកកម្មរបស់អង្គការសុខភាពពិភពលោក ក្នុងការកាត់បន្ថយការឆ្លងជម្ងឺរលាកថ្លើមប្រភេទថ្មីរហូតដល់៩០% និងកាត់បន្ថយមរណភាពដោយសារវីរុសនៃ ជំងឺរលាកថ្លើមរហូតដល់៦៥% នៅត្រឹមឆ្នាំ២០៣០។ ប្រទេសម៉ាឡេស៊ីបាននឹងកំពុងផ្តល់ជូនអ្នកជម្ងឺរលាកថ្លើមប្រភេទC នូវការព្យាបាលដែលមានអត្រាជាសះស្បើយរហូតដល់៩៧% និងកាត់បន្ថយថ្លៃចំណាយរហូតទៅដល់៩៥% នេះបើតាមប្រសាសន៍របស់លោក YB Khairy Jamaluddin រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ីដែលបានថ្លែងក្នុងពិធីបើកសន្និសីទ insigHT2021 ។

ថ្លែងមតិលើការផ្តល់ជូននូវការព្យាបាលតាមលំនាំថ្មីនេះ នាយកគ្រប់គ្រងក្រុមហ៊ុន Pharmaniaga Berhad Group លោក Datuk Zulkarnain Md Eusope បានមានប្រសាសន៍បន្ថែមថា “តាមរយៈជំនាញឯកទេសរបស់យើងក្នុងការផ្គត់ផ្គង់ ការដឹកជញ្ជូន និងការចែកចាយឱសថព្យាបាលជម្ងឺរលាកថ្លើមប្រភេទC ជូនដល់បណ្តាមន្ទីរពេទ្យជាសមាជិករបស់ MHTC យើងមានមោទនភាពក្នុងការរួមចំណែកដល់ការសម្រេចបាននូវគោលដៅរួមសម្រាប់ប្រទេសម៉ាឡេស៊ី និងអង្គការសុខភាពពិភពលោកក្នុងការលុបបំបាត់ជំងឺរលាកថ្លើមប្រភេទC នៅត្រឹមឆ្នាំ២០៣០។ ដើម្បីបង្កើតនូវលទ្ធភាពទទួលបានការព្យាបាលសម្រាប់អ្នកជំងឺក្នុងស្រុក និងអន្តរជាតិដែលត្រូវការជំនួយ ពួកយើងធ្វើការក្នុងភាពជាដៃគូស្របតាមចក្ខុវិស័យនៃការបង្កើនភាពរឹងមាំ សំដៅជំរុញឱ្យវេជ្ជសាស្រ្តនៃឧស្សាហកម្មទេសចរណ៍បោះជំហានទៅមុខមួយកម្រិតបន្ថែមទៀត។

insigHT2021 ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា និងក្រោមការសម្របសម្រួលពីសំណាក់ក្រុមហ៊ុន MHTC ដែលជាទីភ្នាក់ងារមួយចំណុះក្រោមក្រសួងសុខាភិបាល ដែលមានតួនាទីជួយសម្រួល និងលើកស្តួយដល់តំហែទាំសុខភាពក្នុងឧស្សាហកម្មទេសចរណ៍នៅប្រទេសម៉ាឡេស៊ី។ សន្និសីទដែលបានធ្វើឡើងក្រោម ប្រធានបទ ‘Forging Resilience’ បានបង្ហាញពីចក្ខុវិស័យស៊ីជម្រៅអំពីយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺរាតត្បាត ក៏ដូចជាឱកាសដើម្បីបង្កើនភាពរឹងមាំរបស់ឧស្សាហកម្មនេះក្រោមប្រធានបទនានាដូចជា៖ ការរៀបចំប្រព័ន្ធសុខាភិបាលឡើងវិញ អនាគតនៃតំហែទាំសុខភាព និងសុខុមាលភាព ក៏ដូចជាការកសាងវិស័យបដិសណ្ឋារកិច្ចឡើងវិញពីសំណាក់អ្នកជំនាញល្បីៗខាងឧស្សាហកម្មក្នុងស្រុក និងអន្តរជាតិ។

“insigHT បានដើរតួនាទីជាវេទិកាដ៏សំខាន់ក្នុងការបង្កើតលទ្ធផលរូបី និងមានតម្លៃដែលផ្តល់នូវអត្ថប្រយោជន៍ដល់ បណ្តាតួអង្គក្នុងវិស័យឧស្សាហកម្មនេះ ក៏ដូចជាអ្នកទេសចរស្វែងរកការថែទាំសុខភាព។ ដោយបានស៊ូទ្រាំនឹងស្ថានភាពនៃជម្ងឺរាតត្បាត ឥឡូវនេះ វាពិតជាមានសារៈសំខាន់កាន់តែខ្លាំងឡើងក្នុងការបង្កើនប្រសិទ្ធភាពនៃវេទិកាទាំងនេះដើម្បីធ្វើឱ្យវិស័យឧស្សាហកម្មរបស់យើងមានភាពរស់រវើកឡើងវិញ” នេះបើតាមប្រសាសន៍របស់លោក Mohd Daud Mohd Arif នាយកប្រតិបត្តិរបស់ MHTC ។

នៅក្នុងខួបលើកទីប្រាំមួយរបស់ខ្លួន insigHT2021 ក៏ដើរតួជាកាតាលីករមួយសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងប្រទេស ដោយបានទាក់ទាញបណ្តាតួអង្គក្នុងវិស័យឧស្សាហកម្មនៅទូទាំងផ្នែកផ្សេងៗនៃខ្សែសង្វាក់តម្លៃ សំដៅដល់ការជួយពង្រឹងដល់តំហែទាំសុខភាពក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសម៉ាឡេស៊ីឱ្យបានកាន់តែរឹងមាំថែមទៀត។ TMOne ដែលជាដៃគូឌីជីថលសម្រាប់ insigHT2021 បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញឱ្យការធ្វើឌីជីថលនីយកម្មនូវចំណុចតភ្ជាប់សំខាន់ៗនៅក្នុងដំណើរទេសចរណ៍សម្រាប់តំហែទាំសុខភាព។

“Telekom Malaysia Berhad (TM) តាមរយៈ TM ONE មានក្តីរំភើបរីករាយក្នុងការក្លាយជាដៃគូឌីជីថលសម្រាប់ insigHT របស់ MHTC ក្នុងឆ្នាំទី៣ ជាប់ៗគ្នា។ ភាពជាដៃគូនេះមានលក្ខណៈស្របតាមការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់កម្លាំងថាមពលដល់បណ្តាតួអង្គនៃហែទាំសុខភាពក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសម៉ាឡេស៊ី រួមជាមួយនឹងដំណោះស្រាយឌីជីថលពេញលេញ ដែល អាចឱ្យពួកគេបោះជំហានទៅមុខ ស្របពេលដែលកំពុងមានបញ្ហាប្រឈមជាសកល។ សេវាឌីជីថលនានាដូចជា៖ ការបង្កើនល្បឿននៃការទទួលយកនូវសេវាវេជ្ជសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធសុខភាពឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទ្រទ្រង់ និងធ្វើឱ្យវេជ្ជសាស្រ្តក្នុងឧស្សាហកម្មទេសចរណ៍មានភាពរីកចម្រើន ” នេះបើតាមប្រសាសន៍របស់លោក Imri Mokhtar នាយកប្រតិបត្តិរបស់ ក្រុមហ៊ុន TM។

លោកបានបន្ថែមទៀតថា “យើងបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្រួលដល់បញ្ហានេះ ដោយសារវាមានលក្ខណៈស្របតាមការផ្លាស់ប្តូររបស់យើងដើម្បីក្លាយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្តោតលើសុខភាពមនុស្សជាតិជាចម្បង ដោយធ្វើឱ្យជីវិតរស់នៅរបស់មនុស្សកាន់តែល្អប្រសើរឡើងតាមរយៈដំណោះស្រាយឌីជីថលប្រកបដោយភាពច្នៃប្រឌិត ហើយស័ក្តិសមនឹងតួនាទីតែមួយគត់របស់យើងក្នុងនាមជាអ្នកបង្កើតឌីជីថលម៉ាឡេស៊ី ” ។ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner