សភាថៃច្រានចោលសេចក្តីព្រាងច្បាប់មួយ ដែលបន្ថយអំណាចយោធា
អត្ថបទដោយ៖
លន់ សារ៉ាត
ទីភ្នាក់ងារសារព័ត៌មាន CNA បានចេញផ្សាយថា សភាជាតិប្រទេសថៃ នាថ្ងៃទី១៧ វិច្ឆិកានេះ បានច្រានចោលសេចក្ដីព្រាងច្បាប់ថ្មីមួយដែលមានគោលដៅកាត់បន្ថយអំណាច និងតួនាទីរបស់យោធាថៃ នៅក្នុងឆាកនយោបាយ។
ការច្រានចោលខាងលើ ធ្វើឡើងនៅក្នុងសម័យប្រជុំរួមមួយរបស់សភាជាន់ទាប និងព្រឹទ្ធសភាថៃ ដែលបានបោះឆ្នោតជំទាស់នឹងសេចក្ដីព្រាងច្បាប់នេះក្នុងសំឡេងជំទាស់ ៤៧៣ ទល់នឹង ២០៦សំឡេងគាំទ្រ និងអនុប្បវាទ ៦សំឡេង។
គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ថ្មីខាងលើដែលទទួលបានការគំាទ្រពីអ្នកដាក់ញ្ញតិចំនួន ១៣០,០០០នាក់ ក៏មានបំណងលុបចោលអាសនៈសមាជិកព្រឹទ្ធសភា តែងតាំងដោយយោធាថៃ ចំនួន ២៥០រូបផងដែរ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ