រដ្ឋាភិបាលជាប់ឆ្នោតអាល្លឺម៉ង់ប្រឈមនឹងវិបត្តិកូវីដ១៩ដ៏ធ្ងន់ធ្ងរ មុនពេលចូលកាន់អំណាច

រលក​ឆ្លង​ជំងឺ​កូវីដ-១៩​ទី​៤ ដ៏​កាច​សាហាវ​ បាន​បង្ហាញ​ខ្លួន​ជា​បញ្ហា​ដ៏​ធំ​សម្រាប់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​ប្រទេស​អាល្លឺម៉ង់​ ដែល​បាន​ភ្ញាក់​ផ្អើល​ចំពោះ​ការ​កើន​ឡើង​នៃ​ចំនួន​ករណី​ឆ្លង ហើយ​ត្រូវ​បាន​បង្ខំ​ឱ្យ​រៀប​ចំ​វិធានការណ៍​ឆ្លើយ​តប​មុន​ពេល​ដែល​ពួកគេ​ត្រូវ​ចូល​កាន់​អំណាច​។

កាល​ពី​ថ្ងៃ​អង្គារ​ ទី​១៦ វិច្ឆិកា​អត្រា​ឆ្លង​ប្រចាំ​សប្ដាហ៍​របស់​អាល្លឺម៉ង់​បាន​កើន​ដល់​កម្រិត​ខ្ពស់​បំផុត​ បន្ទាប់​ពី​ឈាន​ដល់​ ៣០០ ករណី​ក្នុង​ចំណោម​ប្រជាជន​ ១០០.០០០​នាក់​ ដែល​ដោយ​ផ្នែក​បង្ក​ដោយ​អត្រា​ចាក់​វ៉ាក់សាំង​ដ៏​យឺតយ៉ាវ​។ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​អាល្លឺម៉ង់​បាន​ឆ្លង​កាត់​កម្រិត​នេះ។

រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​គណបក្ស​ប្រជាធិបតេយ្យ​គ្រិស្ត​ និង​អភិបាល​នៃ​រដ្ឋ​ទាំង​១៦​របស់​អាល្លឺម៉ង់​បាន​គ្រោង​ធ្វើ​កិច្ចប្រជុំ​អាសន្ន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ​ ដើម្បី​ជួយ​សម្របសម្រួល​ដល់​ការ​ឆ្លើយ​តប​នៅ​ទូទាំង​ពិភពលោក​។ ប៉ុន្តែ​ភាព​ខ្វះ​ចន្លោះ​ ដែល​បង្កើត​ឡើង​ក្នុង​រយៈ​ពេល​អន្តរកាល​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​បាន​ធ្វើ​ឱ្យ​មាន​ភាព​ច្របូក​ច្របល់​យ៉ាង​ខ្លាំង​។

គណបក្ស​ប្រជាធិបតេយ្យ​សង្គម គណបក្ស​ប្រជាធិបតេយ្យ​សេរី និង​គណបក្ស​បៃតង​ ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​ហើយ​កំពុង​រៀប​ចំ​សម្ព័ន្ធ​ភាព​កាន់​អំណាច​ គឺ​នៅ​មិន​ទាន់​អនុម័ត​កិច្ចព្រមព្រៀង​ចែក​រំលែក​អំណាច​របស់​ពួកគេ​នៅ​ឡើយ​ ប៉ុន្តែ​ពួកគេ​បាន​ប្រកាស​ថា​ពួកគេ​នឹង​តម្រូវ​ឱ្យ​ប្រជាជន​ទទួល​ការ​ចាក់​វ៉ាក់សាំង ឬ​បង្ហាញ​លទ្ធផល​អវិជ្ជមាន​ដើម្បី​ប្រើប្រាស់​សេវា​ធ្វើ​ដំណើរ​សាធារណៈ​ ហើយ​គ្រោង​ដាក់​វិធានការ​ធ្វើ​ការ​ពី​គេហដ្ឋាន​ឡើង​វិញ​។ គណបក្ស​ទាំង​បី​គ្រោង​បង្ហាញ​ផែនការ​ប្រឆាំង​កូវីដ-១៩​របស់​ពួកគេ​ទៅ​កាន់​សភា​អាល្លឺម៉ង់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ​៕

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner