ហោរាសាស្រ្តអាជីពប្រចាំថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះការងាររបស់អ្នកប្រហែលជានឹងរងសម្ពាធពីផ្លូវអារម្មណ៍ច្រើន ហេតុដូច្នេះសូមគ្រប់គ្រងអារម្មណ៍ ធ្វើយ៉ាងណាកុំឲ្យមានភាពសោកស្តាយ ឬការឈឺចាប់។ ក្នុងនោះដែរ លោកអ្នកមិនគួរមានការសង្ស៍យចំពោះចំណេះជំនាញរបស់ខ្លួននោះទេ បើកឳកាសឲ្យខ្លួនឯង ហើយព្យាយាមចាកចេញពីស្ថានភាពដដែលៗ។ ប្រសិនបើអ្នកជាប់គាំងពិបាកដោះស្រាយ សូមពឹងពាក់មនុស្សដែលនៅក្បែរខ្លួន ពីព្រោះលោកអ្នកនៅតែមានលទ្ធភាពធ្វើទំនាក់ទំនងបានល្អ។ ចំពោះការប្រថុយប្រថាន សូមកុំសាកល្បងឲ្យសោះ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផល និងភាពវិជ្ជមានសម្រាប់ការបង្កើតការងារថ្មី ការផ្លាស់ប្តូរស្ថានភាព ឬចាប់ឳកាសនានា។ លោកអ្នកមានលទ្ធភាពច្រើនដើម្បីធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញ ប៉ុន្តែយកល្អគួរតែទាក់ទងជាមួយមនុស្សចាស់ឲ្យបានច្រើន។ ក្នុងវេលានេះលោកអ្នកមានកំលាំងថមពល និងអារម្មណ៍ឯករាជ្យ ហេតុនេះសូមមានភាពរហ័សរហួន និងសន្សំសំចៃពេលវេលាសម្រាប់អនុវត្តការងារ។ ដោយឡែក ប្រការដែលសំខាន់ជាងនេះទៅទៀត គឺសូមកំណត់ដែនសកម្មភាពរបស់ខ្លួន ដើម្បីបញ្ចៀសបញ្ហានានា ពិសេសរវាងទំនាក់ទំនងជាមួយមនុស្សក្នុងរង្វង់ការងារ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពបំពេញការងារទាំងអស់ឲ្យបានសម្រេចដល់គោលដៅដែលបានកំណត់។ មិត្តភក្តិរួមការងារ ព្រមទាំងចៅហ្វាយនាយស្រលាញ់រាប់អាន និងគាំទ្រជំហានរបស់អ្នកណាស់។ ប្រសិនបើលោកអ្នកធ្វើការឲ្យខ្លួនឯង អ្នកគឺអាចផ្តោតអារម្មណ៍បានច្រើនជាងមុន ហើយបើធ្វើការសម្រាប់អ្នកដទៃ គឺនឹងអាចឲ្យគេពេញចិត្តណាស់។ វេលានេះជាថ្ងៃដែលវិជ្ជមានសម្រាប់ស្វែងរកការងារផងដែរ ដូច្នេះមិនចាំបាច់ត្រូវស៊ូទ្រាំជាមួយនឹងការងារតានតឹងបន្តទៀតនោះទេ។ សូមត្រៀមរៀបចំគម្រោងផែនការឲ្យសមស្របដើម្បីឆ្លើយតបនឹងស្ថានភាពពីខាងក្រៅ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់បញ្ចប់ការងារ កិច្ចសន្យា និងប្រតិបត្តិការហិរញ្ញវត្ថុនោះទេ។ សូម្បីតែគម្រោងវិនិយោគដ៏ទាក់ទាញបំផុត ក៏ប្រហែលជាពិបាកទទួលបានផល ឬប្រាក់ចំនេញតាមការរំពឹងទុករបស់អ្នកដែរ។ ហោរាសាស្ត្រអាជីពណែនាំឲ្យអ្នកយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញខ្លួន។ ប្រហែលជាអ្នកគួរតែត្រូវបោះបង់ចោលភាពអាត្មានិយម ហើយទទួលយកការយកយោបល់ ឬការណែនាំរបស់មនុស្សរួមការងារ ប៉ុន្តែក៏សូមជឿជាក់លើវិចារណញាណរបស់ខ្លួន។ ស្ថានភាពវិជ្ជមាននេះនឹងកែប្រែក្នុងពេលឆាប់ៗ ដូច្នេះមិនបាច់តានតឹងអារម្មណ៍នោះទេ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពថ្ងៃនេះទំនងជាធ្វើឲ្យទំនាក់ទំនងមិត្តរួមការងារ និងថ្នាក់លើកាន់តែអាក្រក់ទៅៗ។ រាល់ការផ្តល់យោបល់ និងយោបល់របស់នឹងមិនត្រូវបានយកចិត្តទុកដាក់ ឬយល់ព្រមនោះទេ ដូច្នេះបើអាចធ្វើបាន សូមកុំចូលរួមក្នុងការពិភាក្សាដែលគ្មានន័យ ឬគ្មានប្រយោជន៍ដល់ការងារ។ ទន្ទឹមនឹងនេះ សូមគិតគូរពីការសងបំណុលទាំងអស់ ប្រសិនបើលោកអ្នកកំពុងមាន ពីព្រោះរឿងរលុយកាក់អាចបង្ករភាពវឹកវរក្នុងពេលនេះ។ ដោយឡែក ដោយសារស្ថានភាពហរិញ្ញវត្ថុមិនស្ថិតស្ថេរ សូមលោកអ្នកកុំចំណាយលុយប្រសើរជាង។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ អាជីពរបស់អ្នកកំពុងមានផ្លែផ្កាណាស់។ លោកអ្នកទទួលបានអារម្មណ៍ និងគំនិតវិជ្ជមាន ដែលអាចជួយឲ្យអ្នកចូលរួមក្នុងសកម្មភាពនានា និងក្នុងចំណោមមនុស្សគ្រប់ស្រទាប់បានដោយងាយស្រួល។ លោកអ្នកមិនចាំបាច់ត្រូវស៊ូទ្រាំជាមួយស្ថានភាពដដែលៗបន្តទៀតទេ សូមចាកចេញដើម្បីចាប់យកឳកាសជាច្រើននៅខាងក្រៅ អ្វីៗទាំងអស់មិនធ្វើឲ្យអ្នកខកបំណងនោះទេ។ ដោយឡែក ក៏មិនគួរមានការខកចិត្ត ប្រសិនបើមិនឃើញលទ្ធផលភ្លាមៗ ពីព្រោះភាពជោគជ័យគឺប្រាកដថាស្ថិតលើគន្លងរបស់ អ្នក។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ស្ថានភាពការងាររបស់អ្នកអាចឈានទៅរកភាពជោគជ័យបាន ប៉ុន្តែស្របពេលជាមួយគ្នាលោកអ្នកក៏រំពឹងថានឹងជួបស្ថានភាពប្រែប្រួលយ៉ាងខ្លាំង ដែលទាមទារការយកចិត្តទុកដាក់ និងមានគម្រោងការច្បាស់លាស់។ ភាគច្រើនអ្នកទំនងជាត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់ទាក់ទងនឹងសកម្មភាពវិជ្ជាជីវៈ ហេតុនេះសូមព្យាយាមវាយតម្លៃការរំពឹងទុករបស់អ្នក។ ដោយឡែក លោកអ្នកគួរតែគិតគូរពីការស្វែងរកចំណេះដឹងថ្មីៗ ការចូលរួមក្នុងសិក្ខាសាលា និងការបង្កើតគំនិតច្នៃប្រឌិត។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីព និងការងាររបស់អ្នកហាក់ប្រទះភាពរឹងស្ទះច្រើន ចំណែកមនុស្សនៅក្បែរខ្លួនក៏ពិបាកពឹងពាក់។ បើទោះបីជាយ៉ាងនេះសូមមានគំនិតសុទិដ្ឋិនិយម កុំសង្ស័យដោយគ្មានមូលដ្ឋានច្បាស់លាស់។ ហោរាសាស្រ្តអាជីពផ្តល់យោបល់ឲ្យអ្នកព្យាយាមបំពេញការងារសំខាន់ៗនៅពេលព្រឹក រក្សាចំងាយពីការប្រជុំពិភាក្សារឿងរ៉ាវទាំងឡាយក្រៅពីការងារ។ មិនត្រឹមតែប៉ុណ្ណោះ កុំពាក់ព័ទ្ធនឹងការខ្ចីបុល ការចំណាយលុយកាក់ច្រើនជាដើម ពីព្រោះការខាតបង់មានកំរិតខ្ពស់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងបំណងប្រាថ្នារបស់អ្នកនឹងត្រូវបានផ្តល់ជូន។ លោកអ្នកអាចធ្វើមនុស្សនៅក្បែរខ្លួនជឿទុកចិត្តនឹងការងារ ព្រមទាំងយោបល់របស់អ្នកយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះឳកាស និងលាភសំណាងឃើញថាកំពុងមានសញ្ញាណយ៉ាងច្បាស់លាស់។ ផ្ទុយទៅវិញ លោកអ្នកកំពុងប៉ះពាលដោយអារម្មណ៍ ពិសេសរឿងរ៉ាវ និងកំហុសពីអតីត។ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងស្ថានភាពនេះបាន ការងារ និងការសម្រេចរបស់អ្នកមិនអាចធ្វើទៅបានដោយជោគជ័យនោះទេ។ សូមទុកភាពបរាជ័យជាមេរៀន ប៉ុន្តែកុំឲ្យវាក្លាយជាឧបស័គ្គក្នុងអាជីព។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ រយៈពេលនេះ លោកអ្នកទទួលបានអំណោយផលនៃវិជ្ជាជីវៈច្នៃប្រឌិត។ អ្នកអាចបញ្ចប់គម្រោងដែលបានចាប់ផ្តើមពីមុនដោយជោគជ័យ ប៉ុន្តែកុំប្រញាប់ប្រញាលចាប់ផ្តើមគម្រោងការងារថ្មីនៅពេលនេះ។ លោកអ្នកគួរស្តាប់វិចារណញាណរបស់ខ្លួនឯង កុំបណ្តោយខ្លួនទៅតាមស្ថានភាពក្លែងក្លាយដែលនៅជុំវិញខ្លួន។ ក្នុងនោះការសង្ស័យនានា គួរតែបញ្ឈប់ បើមិនដូច្នេះលោកអ្នកមិនអាចមានលទ្ធភាពធ្វើទំនាក់ទំនងការងារតូចធំបានល្អប្រសើរនោះទេ។ ផ្តោតជំហានរបស់អ្នកជាមួយភាពវិជ្ជមានជានិច្ច។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កំរិតហរិញ្ញវត្ថុរបស់អ្នកក្នុងថ្ងៃនេះកើនឡើងខ្ពស់ ដូច្នេះរាលការបង្កើតការងារថ្មី ការបណ្តាក់ទុន និងការចាយវាយលុយកាក់ក្នុងជំនួញអាចនឹងផ្តល់ផលជាទីគាប់ចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ ឳកាសការងារមានច្រើន វាគ្រាន់តែត្រូវការការវាយតម្លៃឲ្យបានត្រឹមត្រូវជាមួយពត៌មានពិតប៉ុណ្ណោះ។ ចំណុចចាំបាច់បំផុត គឺលោកអ្នកមិនគួរដកថយពីផ្លូវដែលបានគ្រោងទុក។ អ្នកអាចសម្រេចបានផលខ្ពស់ ប្រសិនបើអ្នកបង្ហាញការតស៊ូ និងការខិតខំប្រឹងប្រែង។ ប្រសិនបើអ្នកជឿជាក់លើអារម្មណ៍ខាងក្នុងរបស់អ្នក នោះអ្នកប្រហែលជាមិនចាំបាច់ចំណាយពេលវេលាច្រើនលើការងារនោះទេ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារទាំងឡាយរបស់អ្នកស្ថិតក្នុងជំហានដែលត្រឹមត្រូវ ដូច្នេះមិនចាំបាច់ត្រូវផ្លាស់ប្តូរស្ថានភាពអ្វីទាំងអស់។ ចំពោះបញ្ហាមួយចំនួនដែលអាចកើតឡើងក្នុងថ្ងៃនេះ អ្នកអាចស្វែងរកដំណោះស្រាយបានដោយងាយស្រួល ហើយនឹងមិនអាចបង្ករផលរំខានដល់ការងាររបស់អ្នកទេ។ ក្នុងពេលនេះ លោកអ្នកគួរតែយកចិត្តទុកដាក់នឹងគំនិតច្នៃប្រឌិត ការគូសវាសផែនការសកម្មភាព និងការស្វែងរកពត៌មានសំខាន់ៗទាក់ទងនឹងការងារ។ ដោយឡែក សូមប្រយ័ត្នជម្លោះ ឬមតិរិះគន់ដែលនឹងអាចកើតឡើងនៅរវាងពេលព្រឹក។ ការអនុគ្រោះនៅតែជាមធ្យោបាយល្អប្រសើរ។
ចំណាំៈ
ឆ្នាំទាំង៤ ឆ្លូវ ខាល រកា ចរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នករំពឹងថាទទួលបានភាពជោគជ័យ ឳកាសការងារល្អ ការតម្លើងប្រាក់បៀវត្សរ៍ និងសេចក្តីសុខក្នុងជីវិត។