អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ៖ត្រៀមកម្លាំងជាង ១៦០០នាក់ ដើម្បីការពារសន្តិសុខក្នុងថ្ងៃឈប់សម្រាកបុណ្យអុំទូក

ភ្នំពេញៈ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានមានប្រសាសន៍ប្រាប់ AMS ថា រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៃថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានត្រៀមកម្លាំងជាង១៦០០នាក់  ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តទីកន្លែងនានានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ កម្លាំងចរាចរណ៍ជាច្រើនរយនាក់ក៏បានរៀបចំសម្រួលចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅតាមច្រកចេញចូលរាជធានីភ្នំពេញពីព្រោះមានប្រជាពលរដ្ឋខ្លះនៅតាមបណ្តាខេត្តអញ្ជើញមករាជធានីភ្នំពេញ និងមានប្រជាពលរដ្ឋជាច្រើនបានចេញទៅតាមបណ្តាខេត្តនានាដូចជាជា ទៅស្រុកកំណើត និងរមណីយដ្ឋាន។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្តថា កម្លាំងជាង១៦០០នាក់ គឺមានទាំងកម្លាំងជំនាញក្នុងការល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋដែលអញ្ជើញដើរលេខកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏ដូចជាកម្លាំងនៅតាមមូលដ្ឋាន តាមបណ្តាខណ្ឌ ប៉ុស្តិ៍ ដែលធ្វើការល្បាត ២៤ម៉ោងលើ២៤ម៉ោង ដើម្បីកុំឲ្យបទល្មើសនានាកើតមានឡើងដូចជាករណីលួច គាស់ផ្ទះ ឬក៏ករណីផ្សេងៗជាដើម។ 

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តទៀតថា សូម្បីកម្លាំងបង្ការ និងពន្លត់អគ្គិភ័យ គឺបានត្រៀមជាប្រចាំ២៤ម៉ោងលើ២៤ម៉ោង ដើម្បីបង្ការទប់ស្កាត់ករណីដែលកើតឡើងដោយយថាហេតុណាមួយនៅពេលដែលប្រជាពលរដ្ឋបិទទ្វារផ្ទះចោលវាអាចឆ្លងចរន្តអគ្គិសនី ឬមួយយ៉ាងណា គឺកម្លាំងបានត្រៀមជានិច្ច៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner