ប៉ឺត សង្ឃឹមអះអាងថា វគ្គផ្តាច់ព្រ័ត្រកម្មវិធី Ganzberg Onestrike រវាង ធន់ អៀងឡៃ និងអេលីត ចំរើន ប៉ះមួយណាក៏បាន ទោះបីខ្លួនធ្លាប់មានប្រវត្តចាញ់ទាំងពីរនេះក៏ដោយ

កីឡាករ ប៉ឺត សង្ឃឹម បានក្លាយជាបេក្ខភាពឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រកម្មវិធី Ganzberg Onestrike ហើយ បន្ទាប់ពីយកឈ្នះកីឡាករ ប៊ុន សុធា ដោយពិន្ទុ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យកន្លងទៅ។ ដូច្នោះ ប៉ឺត សង្ឃឹម កំពុងរង់ចាំ បេក្ខភាពពីររូប គឺ ធន អៀង ឡៃ និង អេលីត ចំរើន ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យទី២១ ខែ វិច្ឆិកា ឆ្នាំ២០២១ ដើម្បីឡើងទៅជួប កីឡាករ ប៉ឺត សង្ឃឹម ប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់ និងទឹកប្រាក់១ម៉ឺនដុល្លារអាមេរិក នៅថ្ងៃ ទី២៦ ខែ ធ្នូ ឆ្នាំ២០២១។


ប៉ឺត សង្ឃឹម បញ្ជាក់ថា ធន់ អៀង ឡៃ និង អេលីត ចំរើន ប៉ះមួយណាក៏បានដែរ ព្រោះអ្នកទាំងពីររូបនេះ ធ្លាប់ជួបច្រើនលើកកន្លងមកហើយ ដោយធ្លាប់រងបរាជ័យថែមទៀតផង។ ប៉ុន្តែសម្រាប់ការជួបក្នុងកម្មវិធីកម្មវិធី Ganzberg Onestrike មិនដូចជាជួបពីកាលលើកមុនៗនោះទេ ដ្បិតបច្ចុប្បន្នខ្លួនកំពុងតែកើតឡើងសមត្ថភាពខ្លាំង។

ដូច្នោះជំនួបដណ្តើមខ្សែក្រវ៉ាត់និងទឹកប្រាក់មួយម៉ឺនដុល្លារនៅថ្ងៃទី២៦ ខែ ធ្នូ ខាងមុខនេះ អ្វីដែលខ្លួនគិតនោះ គឺមានតែការហ្វឹកហាត់បំពេញកម្លាំងនិងបច្ចេកទេសតែមួយមុខប៉ុណ្ណោះ ព្រោះគេចង់បានក្លាយជាម្ចាស់ខ្សែក្រវ៉ាត។


សូមបញ្ជាក់ថា ប៉ឺត សង្ឃឹមបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយ ក្រោយយកឈ្នះប៊ុន សុធា ដោយពិន្ទុនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យទី១៤ កន្លងទៅ ដោយបេក្ខភាព ត្រូវឡើងទៅជួបប៉ឺត សង្ឃឹម គឺ ធន់ អៀងឡៃ និងអេលីត ចំរើន បើអ្នកណាឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃទី២១ខែ វិច្ឆិកាខាងមុខនេះ នឹងត្រូវជួប ប៉ឺត សង្ឃឹម វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យទី២៦ ខែធ្នូ ឆ្នាំ២០២១ ដណ្តើមខ្សែក្រវ៉ាត់ និងទឹកប្រាក់មួយម៉ឺនដុល្លារ៕

អត្ថបទ៖ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner