នាក់ ស្រីម៉ៅ សុខចិត្តឃ្លាតឆ្ងាយពីគ្រួសារ មកសម្រួចសមត្ថភាពទូករ៉ូអ៊ីង ព្រោះប៉ងយកមេដាមាសនៅស៊ីហ្គេម

កីឡាការិនី នាក់ ស្រីម៉ៅ បានសម្រេចចិត្តរស់នៅឆ្ងាយពីគ្រួសារអស់រយៈពេលជាង២ឆ្នាំកន្លងមកហើយ ចាប់តាំងពីឆ្នាំ២០១៩ ដែលនាងជាប់ជាកីឡាការិនីបំរ៉ុងជម្រើសជាតិ រហូតដល់ឆ្នាំ២០២១នេះ នាងជាប់ជាកីឡាការិនីជម្រើសជាតិពេញសិទ្ធិហ្វឹកហាត់លើប្រភេទទូករ៉ូអ៊ីង ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម ឆ្នាំ២០២២ និង ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


នាក់ ស្រីម៉ៅ អះអាងថា ការសម្រេចចិត្តរស់នៅឆ្ងាយពីក្រុមគ្រួសារទាំងខ្លួនជាស្រីទៀតផងនោះ ដោយសាតែចិត្តស្រលាញ់ ទើបនាងសម្រេចចិត្ត សុំឱពុកម្តាយ មកស្នាក់នៅហ្វឹកហាត់ជាមួយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីង ដើម្បីហ្វឹកហាត់បំប៉នសមត្ថភាពសម្រេចក្តីស្រម៉ៃឈ្នះមេដាយមាសពីការប្រកួតកម្រិតអន្តរជាតិមកជូនកម្ពុជា ពិសេស ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមជាកីឡាការិនីម្ចាស់ផ្ទះ។


កីឡាការិនីសម្បុលខ្មៅវ័យ២០ឆ្នាំមកពីខេត្ត កំពតរូបនេះ អះអាងទៀតថា ប្រសិនបើក្តីស្រម៉ៃនាងបានសម្រេចដូចការរំពឹងទុកនោះ មេដាយមាសដែលនាងប្រជែងដណ្តើមបានពីការប្រកួតអន្តរជាតិ ពិសេស ស៊ីហ្គេម ឆ្នាំ២០២៣ នឹងជួយឲ្យនាងក្លាយជាបុគ្គល់ល្បីឈ្មោះ ជួយឲ្យគ្រួសារមានជីវភាពធូធានៅពេលអនាគត។
នាក់ ស្រីម៉ៅ ប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងហ្វឹកហាត់ស្តាប់តាមការណែនាំរបស់គ្រូបង្វឹក ដើម្បីអភិវឌ្ឍសមត្ថភាពឆ្ពោះឈានទៅសម្រេចក្តីស្រម៉ៃឲ្យបាន។

គួរំរឹកថា នាក់ ស្រីម៉ៅជាកីឡាការិនីទូករ៉ូអ៊ីជ្រើសចេញពីខេត្ត កំពត ឆ្នាំ២០១៩ នាងជាប់ជាកីឡាការិនីបំរ៉ុង លោះដល់ឆ្នាំ២០២១ នាងត្រូវបានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាស្មើសុំក្រសួងអប់រំយុវជន និងកីឡាជាប់ជាកីឡាការិនីជម្រើសជាតិហ្វឹកហាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០២២នៅប្រទេសវៀតណាម និង ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លើប្រភេទទូករ៉ូអ៊ីង៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner