នារីជានិស្សិតឆ្នាំទី៤ម្នាក់រៀបរាប់ទាំងក្ដុកក្ដួលស្ដាយស្រណោះប៉ាស្ព័រឆ្លងដែន៥សន្លឹក ក្រោយពីក្រុមចោរឆក់កាបូបស្ពាយគាត់បានសម្រេចនៅស្ទឹងមានជ័យទី១

ភ្នំពេញ  ៖  ក្រុមចោរ៣នាក់  បានជិះម៉ូតូឌុបគ្នាធ្វេីសកម្មភាពឆក់ កាបូបពីនារីម្នាក់ ជានិស្សិត ឆ្នាំ ទី ៤បានសម្រេច  នៅអំឡុងម៉ោង៨យប់ថ្ងៃទី១៨  ខែវិច្ឆិកា  ឆ្នាំ ២០២១  ក្បែរផ្សារស្ទឹងមានជ័យចាស់  តាមនៅបណ្ដោយផ្លូវព្រះមុនីរ៉េត  ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ  ។ 
នារីរងគ្រោះមានឈ្មោះ  សំណាង  អាយុ២៤ឆ្នាំ  មុខរបបអ្នករត់ឯកសារ  និងជានិស្សិតឆ្នាំ៤  ស្នាក់នៅម្ដុំលូប្រាំ  ក្នុងសង្កាត់ស្ទឹងមានជ័យទី៣  ខណ្ឌមានជ័យ  ។ ដោយសម្ភារៈបាត់បង់ក្រុមចោរឆក់ទៅរួមមាន  ៖  ប៉ាស្ព័រឆ្លងដែនចំនួន៥សន្លឹក  ,ទូរស័ព្ទ ដៃចំនួន១គ្រឿង  ,លុយ៣០$  ,អត្តសញ្ញាណ ប័ណ្ឌ១សន្លឹក  ,កាតចាក់វ៉ាក់សាំង១សន្លឹក  ។ 
 បេីតាមសម្ដីនារីរងគ្រោះបានរៀបរាប់ទាំងក្ដុកក្ដួលក្នុងចិត្តថា  មុនកេីតហេតុ  រូបនាងជិះម៉ូតូមួយគ្រឿងម៉ាក  GBX ពណ៌ឈាមជ្រូក  គ្មានស្លាកលេខ  តែម្នាក់ឯង  ធ្វេីដំណេីរចុះពីលេីស្ពានអាកាសស្ទឹងមានជ័យ បំណងទៅផ្ទះម្ដុំលូប្រាំ  ទិសដៅពីកេីតទៅលិច  ខណៈមកជិតដល់ផ្សារស្ទឹងមានជ័យចាស់  ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខ  ធ្វេីដំណេីរមកតាមក្រោយ  ហេីយធ្វេីសកម្មភាពឆក់កាបូបស្ពាយចំហៀងរបស់គាត់បានសម្រេច  រួចជិះគេចខ្លួនដោយសុវត្ថិភាព  បេីទោះបីរូបគាត់ខំស្រែកថាចោរៗដេីម្បីឲ្យគេជួយក៏គ្មានអ្នកជួយដេញតាមដែរ  ។ 
  ក្រោយកេីតហេតុ  នារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១  ភ្លាមៗ  ដេីម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនសង្ស័យ  និងយកសម្ភារៈមកវិញទាំងក្ដីអស់សង្ឃឹម ។ បន្ទាប់មករូបនាងក៏ចេញពីប៉ុស្ដិ៍នគរបាលវិញ  ក៏ជួបបងប្អូនក្រុមអ្នកសារព័ត៌មាន  រួចឲ្យជួយផ្សព្វផ្សាយ ដល់លោកចោរដែរឆក់យកទៅ  ក៏ដូចជាប្រជាពលរដ្ឋដែលរេីសបាន  មេត្តាជួយផ្ដល់ប៉ាស្ព័រឆ្លងដែន៥សន្លឹកវិញផង  រូបគាត់និងមានជាសគុណថែមទៀត ព្រោះវត្ថុនេះមានតម្លៃសម្រាប់រូបនាងខ្លាំង ណាស់ តែគ្មានតម្លៃអ្វីសម្រាប់អ្នកយកទៅនោះទេ  ហេីយក្រៅពីប៉ាស្ព័រឆ្លងដែន៥សន្លឹក  រូបគាត់មិនសូវស្ដាយស្រណោះនោះទេ  ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner