អប្សរាព្រឹកនេះ ២៣ វិច្ឆិកា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
SB1 រដ្ឋសភា កំណត់កាលបរិច្ឆេទ បន្តសម័យប្រជុំ រដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ៕ …ឃ្លីប… (វិចិត្រ + សម្បត្តិ + ចរិយា)
L1 សម្ដេចតេជោ នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៧១C នៅព្រឹកនេះ…អានផ្ទាល់
N04- ប្រមុខរដ្ឋាភិបាល អាស៊ាន-ចិន បានអនុម័ត ទៅលើសេចក្ដីថ្លែងការណ៍រួម ចំនួន៦ចំណុច ដើម្បីរំលឹកខួប អនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនង ដៃគូសន្ទនា អាស៊ាន-ចិន ៕ …អានផ្ទាល់
N03 នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងខ្លឹមសារដើមទាំងស្រុងដូចតទៅ៕…ឃ្លីប…
V4 កម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេង នៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4) ក្រោមមូលបទ «ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩» ៕…អានផ្ទាល់
D4 សារមន្ទីរជាតិ នឹងដាក់ឲ្យទស្សនាស្នាដៃសិល្បៈជាច្រើន ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះដល់ដាច់ឆ្នាំ២០២១ ដើម្បីចូលរួមអបអរកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុបលើកទី១៣ (ASEM13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕…អានផ្ទាល់(ដោយ៖ជា សេឌី)
V3 កម្ពុជាគ្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យដ៏ធំលំដាប់ថ្នាក់អន្តរជាតិមួយ នៅទីតាំងផ្លូវកប់ស្រូវក្រោមគម្រោងចំណាយ ៨០លានដុល្លារ ៕…អានផ្ទាល់
D5 គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធលើប្រធានបទចំនួន៤ ជុំវិញការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមប្រព័ន្ធវីដេអូ ៕…អានផ្ទាល់(ដោយ៖ជា សេឌី)
D1 កិច្ចប្រជុំបោះឆ្នោតស្ទាបស្ទង់មតិ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា “ឃុំសន្តិភាព” សំរាប់អាណត្តិទី៥ ឆ្នាំ២០២២ ៕…អានផ្ទាល់(ដោយ៖ អ៊ុក សំអាន)
វគ្គទី២៖
D3 អគ្គស្នងការនគរបាលជាតិ ជូនដំណឹងដល់ស្នងការនគរបាលរាជធានីភ្នំពេញ និងប្រធាននាយកដ្ឋាន-អង្គភាពចំណុះ សូមប្រមូលវិទ្យុទាក់ទងរបស់កងកម្លាំង មកភ្ជាប់លេខថ្មីទាំងអស់ ៕…អានផ្ទាល់(ដោយ៖ជា សេឌី)
C2 មេបញ្ជាការ កងពលតូចអន្តរាគមន៍ លេខ៨ បានស្នើទៅកាន់កងទ័ពថៃ សូមកុំឲ្យធ្វើអ្វីថ្មី ដោយរក្សាទុក នៅអ្វីដែលជាគោលដៅចាស់ ដែលកងទ័ពប្រទេសយើងទាំងពីរ បានឯកភាព សហការរួមគ្នាកន្លងមក ៕ …អានផ្ទាល់… (ដោយ៖លី ណា)
BH3 ខេត្តស្វាយរៀង បើកយុទ្ធនាការ ចាក់វ៉ាក់សាំ បង្ការជំងឺកូវីដ១៩ ដូសទី៣ ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ ចាប់ពី១៨ ឆ្នាំឡើងទៅ ៕ …ឃ្លីប… (នុត នាង + ប៊ុនហុក)
BH4 អភិបាលខេត្តតាកែវ ប្រគល់ថេបផ្លេត ជូនអភិបាលក្រុងស្រុក ទាំង១០ សម្រាប់បម្រើការងារ គ្រប់គ្រងទិន្នន័យ សុខុមាលភាពមាតា និងទារក ៕ …អានផ្ទាល់…
BH5 អភិបាលខេត្តកំពង់ធំ ជំរុញមន្ត្រីជំនាញសាខាពន្ធដារខេត្ត សហការជាមួយអាជ្ញាធរដែនដី ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជូនប្រជាពលរដ្ឋ អំពីតម្លៃអចលនទ្រព្យ គិតពន្ធប្រថាប់ត្រា ចៀសវាងមានការយល់ច្រលំ ៕ …អានផ្ទាល់…
D6 ប្រទេសកម្ពុជា នឹងចាប់ផ្ដើមចុះត្រជាក់ចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ២០២២, តាមតំបន់ជួរភ្នំ និង`ខ្ពង់រាប ការចុះត្រជាក់នេះអាចរហូតដល់១៥អង់ស្សាសេ៕…អានផ្ទាល់ ដោយ៖ជា សេឌី
C11 អតីតកំពង់ទឹកបុរាណ របស់ព្រះបាទជ័យវរ្ម័នទី៧ បានក្លាយជាវេទិកា ប្រណាំងទូក អ្នកភូមិឃុំបន្ទាយឆ្មារស្រុកថ្មពួក ៕ …ឃ្លីប… (លោក គៀន ច័ន្ទហ៊ីន)
D2 ប្រជាពលរដ្ឋចំនួន៦៤២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងគ្រួសារងាយរងគ្រោះ ក្នុងស្រុកចំនួន២ នៃខេត្តបាត់ដំបង ទទួលបានអំណោយមនុស្សធម៍ពីកាកបាទក្រហមកម្ពុជា៕…អានផ្ទាល់(ដោយ៖ អ៊ុក សំអាន)
C6 ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ចំនួន៩៨គ្រួសារ ក្នុងស្រុករុក្ខគីរី បានទទួលអំណោយ ពីសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ តាមរយៈអភិបាលខេត្តបាត់ដំបង៕ …ឃ្លីប… (អ៊ុក សំអាន + សេឌី + ចរិយា)
C4- ឯកឧត្តម វ៉ី សំណាង ថ្លែងថា កាកបាទក្រហមកម្ពុជា មិនបណ្តោយ ឲ្យបងប្អូនណា ស្លាប់ដោយអត់បាយព្រោះតែ និន្នាការនយោបាយឡើយ ៕ …ឃ្លីប… (សំអាត + សេឌី + ចរិយា)
វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ
G4 ហេតុអ្វីលោក ដូណាល់ ត្រាំ នៅតែមានឥទ្ធិពលខ្លាំងក្នុងសង្គមអាមេរិក? …អានផ្ទាល់
G1 ការប៉ះទង្គិចគ្នាដោយហិង្សាផ្ទុះឡើងក្នុងបាតុកម្មប្រឆាំងនឹងការបិទប្រទេសនៅអឺរ៉ុប៕ …អានផ្ទាល់
G5 ហ្វីលីពីននឹងចាប់ផ្ដើមផ្គត់ផ្គង់ដល់យោធារបស់ខ្លួន កំពុងប្រចាំការនៅសមុទ្រចិនខាងត្បូង៕ …អានផ្ទាល់
G3 មហាសេដ្ឋីអូស្ត្រាលីសន្យាជួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយតូចៗចរចាជាមួយ Google និង Facebook៕ …អានផ្ទាល់
G2 ក្រុមអ្នកស្រាវជ្រាវឥណ្ឌូនេស៊ីប្រើកាកកាហ្វេ បង្កើតថាមពលដល់ប្រភេទអាគុយ EV៕ …អានផ្ទាល់
វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ
R104 សហគមន៍ចាប៉ីអមតៈថ្នាលអនាគតអ្នកស្នងចាប៉ីដងវែង
សហគមន៍ចាប៉ីអមតៈ គឺជាថ្នាលបណ្តុះបណ្តាលជំនាញឧបករណ៍ចាប៉ីដងវែងដោយមិនគិតប្រាក់កម្រៃ និងមានបេសកកម្មផ្សព្វផ្សាយ អប់រំ នូវជំនាញនេះ ទៅកាន់អ្នកជំនាន់ក្រោយ ពិសេសកុមារ ។ បើតាមការអះអាងពីស្ថាបនិកនៃសហគមន៍បានបញ្ជាក់ថា ចាប៉ីដងវែងត្រូវបានផ្ទុះការគាំទ្រច្រើនពីមហាជននៅក្នុងអំឡុងឆ្នាំ២០១៦ ពោលគឺជាឆ្នាំដែលឧបករណ៍ភ្លេងបុរាណមួយនេះ ត្រូវបានសម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិជាផ្លូវការ ។ យ៉ាងណាក៏ដោយ ទោះបីជាមានការផ្ទុះការគាំទ្រច្រើនពីមហាជនក៏ដោយ ចាប់តាំងពីឆ្នាំ២០១៣ រហូតមកទល់នឹងបច្ចុប្បន្ន សហគមន៍មួយនេះ នៅតែបន្តជួបនូវបញ្ហាប្រឈមជាបន្តបន្ទាប់នៅឡើយ ។
* ហោរាសាស្រ្តប្រចាំអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១
៕…អានផ្ទាល់…