ហោរាសាស្រ្តប្រចាំអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះចូរព្យាយាមកំណត់អាទិភាពការងារឲ្យបានត្រឹមត្រូវ។ ឥឡូវនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ការសម្រេចចិត្តដោយឯកឯង ឬធ្វើកិច្ចព្រមព្រៀងនោះទេ។ ហានិភ័យនៃការចាញ់បោកបញ្ឆោតគេមានកំរិតខ្ពស់។ ហោរាសាស្ត្រអាជីពផ្តល់ដំបូន្មានឲ្យអ្នកបដិសេធសកម្មភាពប្រញាប់ប្រញាល ពីព្រោះវាអាចនឹងឲ្យអ្នកខកបំណង។ ចំពោះការសម្រេចចិត្តណាមួយក៏ដោយ សូមធ្វើដោយការរំពឹងទុកលើទស្សនវិស័យវែងឆ្ងាយ។ ក្នុងពេលនេះភាពមិនច្បាស់លាស់ និងអារម្មណ៍សង្ស័យមានច្រើន ដូច្នេះសូមកុំធ្វើការសម្រេចចិត្តលើការងារធំ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះលោកអ្នកមានលទ្ធភាព និងពេលវេលាពេញលេញដើម្បីបំពេញការងារឲ្យបានទៅដល់គោលដៅ។ ប៉ុន្តែក៏ហាក់មានបញ្ហាមួយចំនួនបានកើតឡើង ពិសេសនៅរវាងពេលព្រឹកតែម្តង។ បើទោះជាយ៉ាងនេះក្តី បញ្ហាទាំងនេះតូចតាចណាស់ ហើយមិនអាចរំខានលទ្ធផលការងាររបស់អ្នកបានទេ។ ចំពោះលាភសំណាងធំ និងឳកាសការងារដែលលោកអ្នកបានរំពឹកទុក មិនទាន់អាចទទួលបាននៅពេលនេះទេ ដូច្នេះសូមបន្តសកម្មភាពជានិច្ច ពីព្រោះលោកអ្នកកំពុងស្ថិតនៅលើគន្លងផ្លូវដែលត្រឹមត្រូវ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការផ្លាស់ប្តូរការងារនោះទេ។ ការសម្រេចចិត្តផ្លាស់ប្តូរនៅពេលនេះមានតែធ្វើឲ្យអ្នកបាត់បង់លំនឹង ពិសេសធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកាន់តែធ្ងន់ធ្ងរទៅៗ។ បើ់ទោះបីជាស្ថានភាពវិជ្ជមានហាក់មិននៅខាងលោកអ្នកក្តី សូមកុំមានភាពស្មុគ្រស្មាញ។ អ្នកគួរចាប់ផ្តើមការងារសំខាន់នៅពេលព្រឹក ហើយត្រូវស្អិតជាប់នឹងរាល់ចំណុចរបស់ការងារនោះ។ ធ្វើការសហការជាមួយថ្នាក់លើ ពិសេសសមាជិកក្នុងក្រុមជាមួយគ្នា។ ការទទួលយកគំនិតអ្នកដទៃ និងការចែករំលែកចំណេះដឹងជាកត្តាសំខាន់ក្នុងពេលនេះ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាផ្តល់ជូនលោកអ្នកនូវភាពជោគជ័យគ្រប់ករណី និងរាល់ការប៉ុនប៉ងទាំងឡាយ។ អ្នកនឹងមិនមានការភ័យខ្លាចដោយការលំបាកដែលបានកើតឡើងនោះទេ សូម្បីតែបញ្ហាលំបាកបំផុតក៏អាចដោះស្រាយបាននៅចុងបញ្ចប់ម៉ោងការងារល្ងាចនេះ។ ចំពោះការផ្លាស់ប្តូរកន្លែងការងារ ការបណ្តាក់ទុន បើកហាងថ្មី ក៏ដូចជាការរៀបចំពិធីមង្គលនានានឹងទទួលបានផលចម្រើនលូតលាស់ណាស់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររបស់អ្នកនឹងអាចសម្រេចទៅដល់គោលដៅដែលបានគ្រោងទុក។ គ្មានភាពលំបាកណាមួយនឹងកើតឡើងធ្វើឲ្យអ្នកពិបាកដោះស្រាយ ឬបង្អាក់ជំហានរបស់អ្នកឡើយ។ ស្របពេលជាមួយគ្នា លោកអ្នកទទួលបានអំណោយផលនៃការពិភាក្សា ចរចាយ៉ាងវិជ្ជមាន ចំណុចទាំងនេះនឹងធ្វើឲ្យអ្នកអាចធ្វើការសម្រេចបានបានត្រឹមត្រូវ និងធ្វើឲ្យមនុស្សនៅជុំវិញគាំទ្រមតិយោបល់របស់អ្នកយ៉ាងខ្លាំង។ លើសពីនេះ លោកអ្នកអាចមានលទ្ធភាពសន្សំសំចៃបានច្រើនជាងមុន។ ប្រការដែលគួរប្រុងប្រយ័ត្នគឺសូមកុំជឿទុកចិត្តមនុស្សមកពីឆា្ងយដែលទើបជួបគ្នា។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់ការធ្វើទំនាក់ទំនងការងារតូចធំ ដូច្នេះសូមព្យាយាមរៀបគម្រោងាការងារក្នុងថ្ងៃនេះឲ្យបានល្អ ប៉ុន្តែមិនត្រូវចូលរួមក្នុងការប្រជុំពិភាក្សា និងការចរចានោះទេ ពីព្រោះឳកាសដែលអ្នកអាចមានការភ្លាំងភ្លាត់កំពុងមានសញ្ញាណខ្ពស់។ ផ្ទុយទៅវិញ បើទោះបីជាលោកអ្នកអាចនឹងជួបស្ថានភាពលំបាកបន្តិចក្តី សូមកុំដើរចេញពីគន្លងផ្លូវ ឬផែនការដែលបានរៀបចំ ពីព្រោះក្នុងពេលឆាប់ៗនេះការងារនឹងហុចផលដល់អ្នកយ៉ាងពេញចិត្ត។ ដោយឡែក សូមធ្វើកិច្ចការជាមួយនឹងភាពម៉ត់ចត់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ ក្នុងវេលានេះ សូមផ្អាក ឬបំភ្លេចចោលនូវគម្រោងមហិច្ចតាទាំងឡាយ ហើយផ្តោតលើកិច្ចការជាប្រចាំ។ សូមដាក់គំនិតរបស់អ្នក ឲ្យមានសណ្តាប់ធ្នាប់ ហើយគិតគូរពីគម្រោងទាំងអម្បាលមាណដែលបានដាក់ចេញរួចរាល់។ ក្នុងនោះ ភាពមមាញឹកអាចជះឥទ្ធិពលអាក្រក់ដល់សុខមាលភាពរបស់អ្នក ដូច្នេះគួរសម្រាកឲ្យបានច្រើន។ ក្រៅពីនេះ លោកអ្នកមានជំនាញក្នុងការធ្វើទំនាក់ទំនង អាស្រ័យហេតុនេះគួរជួបមនុស្សថ្មី ឬពង្រឹងទំនាក់ទំនងចាស់ ប៉ុន្តែត្រូវមានការយោគយល់ខ្ពស់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ អាជីពការងារនៅថ្ងៃនេះមិនសូវល្អប្រសើរទេ អ្នកអាចជួបនូវភាពរឹងទទឹងច្រើនពីមនុស្សនៅក្នុងក្រុមការងារជាមួយខ្លួន ឬប្រសិនបើអាជីវករអាចមានការលំបាកក្នុងការចរចាតម្លៃខ្លាំងណាស់។ លើសពីនេះ អ្នកមិនគួរពឹងផ្អែកលើលទ្ធផលទាំងឡាយរហ័សពេកនោះទេ អ្វីៗមានពេលវេលារបស់វា។ ព្យាយាមកុំបណ្តោយខ្លួនទៅតាមពាក្យបោកបញ្ឆោត ឬត្រឹមតែរូបភាពសម្បូរបែបខាងក្រៅ។ ប៉ុន្តែបើទោះបីជាស្ថានភាពថ្ងៃនេះមិនប្រសើរសម្រាប់កិច្ចការងារ លោកអ្នកនៅតែមានលទ្ធភាពកែលម្អស្ថានភាពបាន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពក្នុងថ្ងៃនេះ មិនបានព្យារកណ៍ឃើញភាពរអាក់រអួល ឬស្ថានភាពអវិជ្ជមានទាក់ទងនឹងសកម្មភាពដែលកំពុងអ្នកអនុវត្តនោះទេ។ បញ្ហាទាំងអស់ត្រូវបានដោះស្រាយ ដូច្នេះសូមមានអារម្មណ៍សេរីក្នុងការបន្តផែនការរបស់អ្នក ហើយសំខាន់បំផុតកុំប្រញាប់ប្រញាលពេក។ ចំពោះមនុស្សដែលនៅជុំវិញខ្លួន មានចិត្តស្រលាញ់រាប់អាន និងជួយទំនុកបម្រុងកិច្ចការរបស់អ្នកណាស់។ លោកអ្នកនឹងមិនជួបស្ថានភាពលំបាកណាមួយដែលជះឥទ្ធិពលមកការងារនោះទេ ដូច្នេះបន្តការងាររបស់អ្នកជានិច្ច។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់អាជីពរបស់អ្នកមានភាពរីកចម្រើនលូតលាស់ណាស់ លោកអ្នកមិនចាំបាច់ត្រូវព្រួយបារម្ភពីភាពរឹងស្ទះទាំងឡាយដែលនឹងអាចកើតឡើងនោះទេ ពីព្រោះលោកអ្នកមានលទ្ធភាពដោះស្រាយ ឬកែប្រែឲ្យទៅជាប្រសើរឡើងវិញបាន។ ក្រៅពីនេះ សូមកំណត់ផែនការ ពីព្រោះវាមិនយឺតពេលក្នុងការផ្លាស់ប្តូរអនាគអាជីពរបស់អ្នកទេ ប៉ុន្តែដំបូងត្រូវថ្លឹងថ្លែងរាល់បញ្ហាទាំងអស់។ ផ្ទុយទៅវិញ លោកអ្នកទទួលបានអំណោយផលផ្លូវចិត្តដ៏រស់រវើក។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នក មិនទាន់អាចកំណត់ស្ថានភាពអ្វីសោះនៅក្នុងថ្ងៃនេះ បើទោះបីជាបញ្ហា ឬភាពរីកចម្រើនក្តី។ ទាំងនេះជាចំណុចដែលអ្នកត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ រក្សាចិត្ត គំនិត និងអាកប្បកិរិយាឲ្យបានល្អ។ ព្យាយាមបំពេញការងារបស់អ្នក ហើយមិនប៉ះពាល់ទៅដល់ការងារក្រោមការទទួលខុសត្រូវរបស់អ្នកដទៃ រួមទាំងភាពរឿងរ៉ាងរបស់គេផងដែរ។ ភាគច្រើនអ្នកអាចនឹងបន្តធ្វើការនៅកន្លែងដដែល ប៉ុន្តែត្រូវគិតពីលទ្ធភាពនៃប្រាក់ចំណូលបន្ថែម។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកមានភាពរវល់ខ្លាំង ហើយការបាត់បង់ផ្នែកហិរញ្ញវត្ថុអាចកើតឡើងបន្តិចបន្តួច។ សូមកាត់បន្ថយសកម្មភាពអាជីវកម្មរបស់អ្នក ហើយប្រសិនបើមិនអាចធ្វើទៅបាន សូមព្យាយាមលុបបំបាត់ ឬកែប្រែហានិភ័យទាំងអស់។ ប៉ុន្តែបើទោះជាអ្នកមិនឈរនៅលើផ្លូវជោគជ័យធំដុំនាពេលនេះ ក៏មិនមានន័យថាលោកអ្នកត្រូវបោះបង់ក្តីស្រមៃរបស់ខ្លួននោះទេ។ បើទោះបីជាមិនមានឳកាសអនុវត្តគំនិតនៅពេលនេះ ប៉ុន្តែនៅពេលអនាគតដ៏ខ្លី អ្នកអាចនឹងផ្លាស់ប្តូរការងារឲ្យរីកចម្រើនបាន។ ដោយឡែក លោកអ្នកទទួលបានសមត្ថភាពក្នុងការយល់ដឹងពត៌មាន។
ចំណាំ
ឆ្នំាទាំង៤ ថោះ រោង វក រកា រាសីឡើងខ្ពស់ត្រដែត។ ការងាររបស់លោកអ្នកនឹងទទួលបានជោគជ័យ។ លាភសំណាង និងឳកាសការងារល្អៗនឹងកើតឡើងចំពោះលោកអ្នក។