សម្តេចនាយករដ្ឋមន្ត្រីជម្រុញប្រទេសចិនបន្តផ្តល់ជំនួយដល់អាស៊ាន (Video Inside)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានចិនដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងដៃគូសន្ទនា និងបានថ្លែងជម្រុញលើកទឹកចិត្តប្រទេស ចិនបន្តផ្តល់ជំនួយដល់អា ស៊ាន។ កិច្ចប្រជុំកំពូលពិសេសដើម្បីអបអរសាទរខួប៣០ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-ចិនតាមប្រ ព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃ ច័ន្ទនេះ មានការអញ្ជើញចូលរួមពីប្រធានាធិបតីចិនលោកស៊ីជីនពីង។

លោកប្រធា នាធិបតីចិន បានថ្លែងក្នុងឳកាសនោះសន្យាថា ប្រទេសចិននឹងផ្តល់វ៉ាក់សាំងកូវីដ១៩ចំនួន ១៥០លានដូស បន្ថែមទៀតដល់ប្រទេសអាស៊ាន និងប្រទេសចិនត្រៀមផ្តល់ជំនួយអភិវឌ្ឍន៍១ពាន់៥០០លានដុល្លារអាមេរិក ដល់អាស៊ានក្នុងរយៈពេល៣ឆ្នាំទៅមុខទៀតនេះ ដើម្បីគាំទ្រការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩និងការស្តារ សេដ្ឋកិច្ចសាឡើងវិញ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner