សម្តេចតេជោចូលរួមសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ” ថ្ងៃអង្គារនេះ (Video Inside)

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ” និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ «៧១C»នៅថ្ងៃអង្គារនេះ។

ពិធីសម្ភោធស្ពានដែលជាសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រក្នុងទឹកដីស្រុកស្ទឹងត្រង់ និងក្រូចឆ្មារនេះ នឹងអញ្ជើញចូល រួមដោយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធៀន ផងដែរ។

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹង ត្រង់-ក្រូចឆ្មារនេះ នាត្រើយខាងលិច គឺស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែក កក់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ចំណែកត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ស្ពាននេះមានប្រវែងសរុប ១ពាន់១៣១ម៉ែត្រ និងទទឹង១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុង អាម៉េ ប្រើ រយៈ ពេលសាងសង់ចំនួន ៤២ខែ ដោយចំណាយថវិកាសរុបជាង ៥៦លានដុល្លារអាមេរិក។

សេចក្តីរាយការណ៍បញ្ជាក់ថា បន្ទាប់ពីសម្ពោធស្ពានឆ្លងកាត់ទន្លេមេគង្គនោះរួច, សម្តេចនាយករដ្ឋមន្ត្រីនឹង អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ «៧១ស៊ី (C)» ដែលតភ្ជាប់ពីស្រុកត្បូង ខេត្តត្បូងឃ្មុំ ទៅកាន់ស្រុក ចម្ការលើ ខេត្តកំពង់ចាម ដែលនឹងមានប្រវែងជិត ១១៥គីឡូម៉ែត្រផងដែរ។ ផ្លូវ៧១ស៊ីនេះ  គ្រោងនឹងប្រើប្រាស់ ពេលវេលាសាងសង់ចំនួន៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ ដោយគ្រោងចំណាយថវិកាសាង សង់ជិត១៣០លានដុល្លារ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner