២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង ៣៦៤ (Video Inside)
ចំនួនប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ៣៦៤ នាក់ ដែលជាចំនួនកាន់តែតែតិចទៅៗជាលំដាប់។
យោងតាមក្រសួងសុខាភិបាលតួលេខនៃចំនួនសរុបចាក់ លើប្រ ជាពលរដ្ឋទូទាំងប្រទេសគិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា បានកើនដល់១៤លាន៩ម៉ឺន ៥៤៨នាក់។ អ្នកបានចាក់វ៉ាក់ សាំងដូសទី២រួច មានចំនួន ១៣លាន២សែន ៣ម៉ឹន៤ពាន់៨៧៤នាក់, ការចាក់លើពលរដ្ឋវ័យ១៨ឆ្នាំឡើង បាន កើនដល់១០លាន ៦ម៉ឺន៨ពាន់៨៤៨នាក់, ការចាក់លើយុវជនវ័យជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំ មានចំនួន ១លាន៨សែន១ពាន់២៥នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់១១ឆ្នាំ មានចំនួន១លាន៩សែន៧ម៉ឺន ៣ពាន់២០នាក់ និងការចាក់លើកុមារអាយុ៥ឆ្នាំ បាន ចំនួន២សែន៤ម៉ឺន៧ពាន់៦៥៥នាក់ ។ ដោយឡែកការចាក់ ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី២២ វិច្ឆិកា បានចំនួន ២លាន១សែន៤ម៉ឺន១ពាន់៩៦៦នាក់ ។
បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ ទូទាំងប្រទេសវិញ គិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការ ចាក់វ៉ាក់សាំងបានកើនប្រមាណ ៨៨,០៧% ហើយ ៕