កម្ពុជាគ្រោងបង្កើតមន្ទីរពេទ្យសកលវិទ្យាល័យ (Video Inside)
កម្ពុជាគ្រោងនឹងបង្កើតមន្ទីរពេទ្យសកលវិទ្យាល័យមួយដែលនឹងក្លាយជាមន្ទីរពេទ្យដ៏ធំលើកដំបូងក្នុងប្រវត្តិ សាស្ត្រសម្រាប់ការបំរើដល់និស្សិតក្រោយបញ្ចប់ការសិក្សា។
កម្ពុជាក្នុងអតីតកាល, សិស្សដែលត្រូវរៀនបន្ត ផ្នែកវេជ្ជ សាស្ត្រ នឹងតម្រូវចេញទៅសិក្សានៅក្រៅប្រទេស ដោយសារតែការខ្វះសម្ភារៈនិងឧបករណ៍ដើម្បីការ អនុវត្តជាក់ស្តែង ប៉ុន្តែនៅពេលដែលកម្ពុជានឹងមានមន្ទីរពេទ្យសកលវិទ្យាល័យនេះហើយ និស្សិតពេទ្យរបស់ កម្ពុជា នឹងលែងបារម្ភជុំវិញកង្វះសម្ភារៈនិងឧបករណ៍ដើម្បីធ្វើកិច្ចការអនុវត្តជាក់ស្តែងទៀតហើយ។
រដ្ឋលេខា ធិការក្រសួង សុខាភិបាលលោកស្រីយក់សម្បត្តិបានថ្លែងថាគម្រោងដើម្បីបង្កើតមន្ទីរពេទ្យសកលវិទ្យាល័យនេះ នឹងត្រូវចំណាយថវិកាសាងសង់ចំនួន៨០លានដុល្លារ ។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលដដែលបានថ្លែងបន្តថានៅថ្ងៃស្អែកនេះគេនឹងចុះសិក្សានៅទីតាំង ជាក់ស្តែង សម្រាប់គម្រោងសាងសង់មន្ទីរពេទ្យសកលវិទ្យាល័យខ្នាតអន្តរជាតិនេះ៕