កម្ពុជាក្លាយជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍អូឡាំពិកយុវជនអាស៊ីលើកទី៥ឆ្នាំ ២០២៩ (Video Inside)

ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាប្រទេសរៀបចំជាផ្លូវការនូវព្រឹត្តិការណ៍អូឡាំពិកយុវជនអាស៊ីលើកទី៥ឆ្នាំ ២០២៩ហើយ ក្រោយការចុះហត្ថលេខាទទួលយកសិទ្ធិរៀបចំនូវព្រឹត្តិការណ៍នោះ។ ការចុះហត្ថលេខាទទួលយក សិទ្ធិរៀបចំនោះ បានធ្វើនៅថ្ងៃទី២១វិច្ឆិកាឆ្នាំ២០២១ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអូឡាំពិកអាស៊ីក្នុងក្រុងឌូបៃនៃសហ ភាពអារ៉ាប់អេមីរ៉ាតជាមួយក្តីអបអរសាទរជាខ្លាំងពីប្រទេសចូលរួមចំនួន៤៥ក្នុងទ្វីបអាស៊ី។

អគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានថ្លែងថា «នេះគឺជាមោទនភាពរបស់កម្ពុជា, ហើយមោទន ភាពនេះ បានមកពីចក្ខុវិស័យនិងការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានអនុញ្ញាតឲ្យប្រតិភូកីឡាកម្ពុជា មកចុះហត្ថលេខានិងទទួលសិទ្ធធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ហើយក៏ជា សំណាងសម្រាប់យុវជនរបស់កម្ពុជា និងប្រទេសកម្ពុជា ដែលមានសមត្ថភាពស្មើមុខមាត់លើឆាកអន្ដរជាតិផង ដែរ»។

ការចុះហត្ថលេខាទទួលយកសិទ្ធិរៀបចំក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអូឡាំពិកអាស៊ីក្នុងក្រុងឌូបៃកាលពីថ្ងៃទី ២១វិច្ឆិកាកន្លងមកនេះ គឺហត្ថលេខីពីភាគីកម្ពុជាគឺប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោកថោងខុន ដែលជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងលោកអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង។ ចំណែកហត្ថលេខីពី ភាគីបរទេសវិញគឺប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី លោករ៉ាចា រ៉ាន់ធៀរ ស៊ីង៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner