រយៈពេល១០ខែចំណូលពីកៅស៊ូបានជាង៤៤៥លានដុល្លារ (Video Inside)
ចំណូលរកបានពីការលក់កៅស៊ូ ត្រូវគេរាយការណ៍ថាមានជាង៤៤៥លានដុល្លារ ក្នុងរយៈពេល១០ខែឆ្នាំនេះ។ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ថ្ងៃទី២២ខែវិច្ឆិកាបានបញ្ជាក់ថាចំណូលជាង៤៤៥លានដុល្លារនោះ រួម មានការនាំចេញជ័រកៅស៊ូ៤៤៣លាន៧៩ម៉ឺន៣ពាន់៥៥៣ដុល្លារ, និងការនាំចេញឈើកៅស៊ូមានចំនួន ១លាន ២០ម៉ឺន៧ពាន់៤៤៥ក្បៀស៨៤ដុល្លារ។
កម្ពុជាក្នុងឆ្នាំ២០២០ បាននាំចេញជ័រកៅស៊ូជាង៣៥ម៉ឺនតោន ទទួលបាន ចំណូលជាង៤៨២លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម, សិង្ហបុរី និងម៉ា ឡេស៊ី៕