ADB ផ្តល់ប្រាក់កម្ចី១៨០លានដុល្លារជួយអភិវឌ្ឍន៍ក្រុង៣ (Video Inside)

ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ប្រាក់កម្ចីចំនួន ១៨០ លានដុល្លារ ដើម្បីជួយដល់ក្រុងចំនួន ៣ នៅតាមខេត្ត របស់ប្រទេសកម្ពុជា។

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ីថ្ងៃទី២២ ខែវិច្ឆិកាគម្រោងវិនិយោគចំពោះក្រុងទាំង៣ នោះ នឹងជួយប្រជាពលរដ្ឋបានជាង១៤ម៉ឺននាក់។ ក្រុងទាំងបីនោះ គឺក្រុងបាវិតនៃខេត្តស្វាយរៀង, ក្រុងកំពតនៃ ខេត្តកំពតនិងក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ។ គម្រោងអភិវឌ្ឍន៍នេះ នឹងជួយឲ្យក្រុងទាំង៣ ទទួលបាន សេវាគ្រប់គ្រងទឹកលូ និងសំណល់រឹងបានល្អប្រសើរ និងជួយឲ្យទីក្រុងទាំងនេះអាចកាត់បន្ថយទឹកជំនន់តាមរយៈ ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង។

អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី វ៉េ គីម ស្វេន Wei Kim Swain បានថ្លែងថា “ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន កំពុងផ្លាស់ទីលំនៅទៅកាន់ក្រុងលំដាប់ទីពីរ ,ប៉ុន្តែលទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មទីក្រុងរួម ទាំងបរិស្ថានមិនសូវល្អ ដោយបានធ្វើឱ្យជីវភាពរស់នៅកាន់តែពិបាក និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចទីក្រុង។

លោកស្រី វ៉េ គីម ស្វេន បានបញ្ជាក់ថា គម្រោងនេះនឹងជួយរាជរដ្ឋាភិបាល ធ្វើឱ្យ ប្រសើរឡើងនូវការគ្រប់គ្រង ទឹកស្អាត, អនាម័យនិងកាកសំណល់ និងលើកកម្ពស់កម្រិតជីវភាព ជាពិសេស ក្នុងចំណោមគ្រួសារដែលមាន ប្រាក់ចំណូលទាបដែលងាយរងគ្រោះផ្នែកសុខភាព, សេដ្ឋកិច្ច និងផលប៉ះពាល់បរិស្ថាន ដោយសារអនាម័យ មិនល្អ។ លោកស្រីបានថ្លែងថា គម្រោងនេះ ក៏នឹងជួយអាជ្ញាធរក្រុងទាក់ទាញការវិនិយោគវិស័យឯកជន និង បង្កើតការងារផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner