អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៥៨លាន ៤៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង ៥លាន ១៧ម៉ឺននាក់ និងជាសះស្បើយ ២៣៣លាន ៨៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៥៨លាន៤៤ម៉ឺន១ពាន់៧៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន១៧ម៉ឺន៤ពាន់៨៤៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៣៣លាន៨៨ម៉ឺន២ពាន់៣១០នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៨លាន៧៤ម៉ឺន៨ពាន់៥៥៧នាក់ ស្លាប់ចំនួន៧៩ម៉ឺន៤ពាន់៨៦៤នាក់ និងជាសះស្បើយចំនួន៣៨លាន៦៣ម៉ឺន៣ពាន់៨៩០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៥២ម៉ឺន៦ពាន់៤៨០នាក់ ស្លាប់៤៦ម៉ឺន៦ពាន់១៤៧នាក់ និងជាសះស្បើយ៣៣លាន៩៤ម៉ឺន៦ពាន់៧៤៩នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន១ម៉ឺន៩ពាន់៨៧០នាក់ ស្លាប់ចំនួន៦១ម៉ឺន២ពាន់៨៤២នាក់ និងជាសះស្បើយ២១លាន២៣ម៉ឺន៣៥៧នាក់ ៕ ប្រភព៖ worldometers

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner