ប្រព័ន្ធផ្សព្វផ្សាយធំៗ អាមេរិករាយការណ៍លំអិតបន្ថែមទៀត ជុំវិញការបាញ់សាកល្បងគ្រាប់មីស៊ីលលឿនជាងសំឡេងរបស់ចិន

វ៉ាស៊ីនតោន៖ យោងតាមកាសែត Financial Times និង Wall Street Journal បានចុះផ្សាយនៅដើមសប្តាហ៍នេះថា ការធ្វើតេស្តគ្រាប់មីស៊ីលលឿនជាងសំឡេង ដែលមានសមត្ថភាពហោះព័ទ្ធជុំវិញផែនដីរបស់ចិន កាលពីខែកក្កដាកន្លងទៅនេះ គឺមានទាំងការបាញ់មីស៊ីលមួយគ្រាប់ ចេញពីយានយន្តកំពុងចល័តក្នុងល្បឿនលឿន ដែលមិនធ្លាប់មានពីមុនមកផងដែរ។

កាសែតអាមេរិកទាំងពីរបានរាយការណ៍ទៀតថា ការធ្វើតេស្តលើកនោះ ពិតជាបង្ហាញនូវការអភិវឌ្ឍជាយុទ្ធរបស់ចិនយ៉ាងពិតប្រាកដ ទៅលើអាវុធដែលមានសមត្ថភាព ពាំក្បាលគ្រាប់នុយក្លេអ៊ែរ កាន់តែខ្លាំងលើសពីអ្វីដែលគ្រប់គ្នាបានគិតពីមុនមក ហើយវាពិតជាបានធ្វើឲ្យមន្ត្រីនានា នៅមន្ទីរបញ្ចកោណអាមេរិក ភ្ញាក់ផ្អើលជាខ្លាំង។ កាសែតអាមេរិកធំៗទាំងពីរនេះបានបញ្ជាក់ទៀតថា ការធ្វើតេស្តមីស៊ីលលឿនជាងសំឡេងរបស់ចិន កាលពីថ្ងៃទី២៧ ខែកក្កដា បានធ្វើអោយប្រទេសលោកខាងលិចស្រឡាំងកាំងរួចទៅហើយ។

គួរបញ្ជាក់ផងដែរថា ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ីសុទ្ធតែមិនទាន់មានសមត្ថភាពបាញ់គ្រាប់មីស៊ីល ដែលអាចហោះលឿនជាងល្បឿនសំឡេង ៥ដង ចេញពីរថយន្តចល័តក្នុងល្បឿនលឿនបែបនេះឡើយ៕ ប្រភព៖ CNA

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner