នាយករដ្ឋមន្រ្តីប៉ូឡូញ ប្រកាសព្រមានពីវិបត្តិជនភៀសខ្លួន នៅព្រំដែនប្រទេសបេឡារុស

ប៉ូឡូញ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉េដធូស ម៉ូរ៉ាវីគី បានព្រមាននាពេលថ្មីៗនេះថា វិបត្តិជនភៀសខ្លួននៅតាមព្រំដែន អាចនឹងជាការឈានទៅរកអ្វីដែលកាន់តែអាក្រក់ទៅៗ។

ការព្រមានខាងលើនេះរបស់នាយករដ្ឋមន្រ្តីប៉ូឡូញ ត្រូវបានធ្វើឡើងបន្ទាប់ពីកាលពីសប្តាហ៍កន្លងទៅ មានជនភៀសខ្លួនប្រហែល ៣ពាន់ ទៅ ៤ពាន់នាក់បានមកដល់ព្រំដែនប្រទេសបេឡារុស ហើយយ៉ាងហោចណាស់ជនភៀសខ្លួន ១ម៉ឺននាក់ក៏កំពុងរង់ចាំឱកាសចូលប្រទេសប៉ូឡូញផងដែរ។ នេះបើយោងតាមរដ្ឋាភិបាលប៉ូឡូញ។ ជាមួយគ្នានោះ ក្រសួងការពារជាតិប៉ូឡូញបានបញ្ជាក់ថា ខ្លួនបានដាក់ពង្រាយកងទាហាន១ម៉ឺន២ពាន់នាក់នៅតាមតំបន់ព្រំដែន ដើម្បីជួយដល់ភ្នាក់ងារការពារព្រំដែន ក្នុងការដោះស្រាយវិបត្តិជនភៀសខ្លួននេះ។

ប្រធានាធិបតីបេឡារុសលោក អាឡិចសាន់ដឺ លូកាសិនកូ បាននិយាយនៅថ្ងៃ ចន្ទ ម្សិលមិញថា សហភាពអឺរ៉ុបកំពុងបដិសេធមិនពិភាក្សាអំពីអនាគត នៃជនភៀសខ្លួនចំនួន ២ពាន់នាក់ ដែលជាប់គាំងនៅក្នុងប្រទេសបេឡារុស ដែលមានបំណងចង់ចូលទៅកាន់អឺរ៉ុប។ ជុំវិញបញ្ហានេះដែរ សហភាពអឺរ៉ុបបានចោទប្រកាន់បេឡារុសថា បានដឹកជញ្ជូនមនុស្សរាប់ពាន់នាក់ពីមជ្ឈិមបូព៌ា ហើយជំរុញពួកគេឱ្យឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញ លីទុយអានី និងឡាតវី ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប៕ ប្រភព៖ CGTN

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner