សម្តេចតេជោ ហ៊ុន សែន បញ្ជាក់នូវគោលនយោបាយអទិភាពក្នុងសម័យដឹកនាំបច្ចុប្បន្ន (Video Inside)
សម្តេចនាយករដ្ឋមន្ត្រីបានលាតត្រដាងនូវគោលនយោបាយរបស់សម្តេចដែលបានដាក់ចេញជាអទិភាពនូវការ កសាងស្ពាន, ថ្នល់, មន្ទីរពេទ្យ, សាលារៀន ។ល។ ដើម្បីការជួយជម្រុញជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ គោលនយោបាយអទិភាពរបស់សម្តេច ត្រូវបានសម្រុកធ្វើជារៀងរាល់ថ្ងៃ និងនយោបាយអទិភាពនោះ បាន ទទួលការគាំទ្រពីប្រទេសចិនដែលជាប្រទេសនៃមិត្តភាពដែកថែប។
ក្នុងពិធីសម្ពោធ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ» ដែលជាជំនួយរបស់ប្រទេសចិន, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមនូវនយោបាយ អទិភាពរបស់សម្តេច ដើម្បីជម្រុញជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
កម្ពុជាក្នុងសម័យដឹកនាំដោយរាជរដ្ឋាភិបាលសម្តេចតេជោសែន, ផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស គឺជាកត្តាសំ ខាន់ក្នុងការនាំប្រទេសអភិវឌ្ឍន៍។ មិនមានឆ្នាំណាមួយដែលរាជរដ្ឋាភិបាលមិនបានធ្វើកិច្ចការទាំងឡាយនេះទេ បើទោះបីជាកម្ពុជាបានរងនឹងវិបត្តិដោយសារកូវីដ១៩យ៉ាងណាក៏ដោយ។
កម្ពុជាទើបតែក្នុងជំនាន់ដឹកនាំសម្តេចតេជោ ហ៊ុន សែន នេះទេបានចាប់ផ្តើមឈានដល់សម័យរុងរឿងមួយដែល កម្ពុជាមិនធ្លាប់មានឡើយកាលពីអតីតកាល៕