អត្តពលិកជម្រើសជាតិទូកកានូ ដាក់ចិត្តសម្រួចសមត្ថភាពឲ្យខ្លាំង ដើម្បីនាំយកមេដាយ ពីស៊ីហ្គេមប្រទេសវៀតណាម ជូនកម្ពុជា

ថ្លែងពីជំរុំហ្វឹកហាត់ នាក្រុងតាខ្មៅ ខេត្តកណ្តាល មុនចេញទៅហ្វឹកហាត់ខេត្តកំពត កីឡាករទុកកានូ ហ៊ល លីដា បានអះអាងថា នឹងនាំយកមេដាយ ជូនកម្ពុជា ក្រោយទទួលបានការបង្កើនការហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីអភិវឌ្ឍសមត្ថភាព ត្រៀមប្រជែងដណ្តើមមេដាយ ពីព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២២ ។


ហ៊ល លីដា បន្ថែមថា កីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់បានខិតខំហ្វឹកហាត់យ៉ាងខ្លាំងដើម្បីក្រសោបមេដាយមកជូនកម្ពុជា ពីការប្រកួតកម្រិតអន្តរជាតិ ។ ពីព្រោះការហាត់បិទខ្ទប់នេះ មិនមានអ្វីជាបញ្ហា ដែលគួរអោយព្រួយបារម្មណ៍នោះទេ ព្រោះទទួលបានការទំនុកបំរ៉ុងទាំងការហូបចុកស្នាក់នៅ ពីថ្នាក់ដឹកនាំបានយ៉ាងល្អប្រសើរ ។ សម្រាប់ការហ្វឹកហាត់រយៈពេលជិតមួយខែនេះ ពួកយើងសង្កេតឃើញថា មាការអភិវឌ្ឍល្អជាងមុន ដោយសារទទួលបានផែនការហ្វឹកហាត់ច្បាស់លាស់ ។


ហ៊ល លីដា បានប្តេជ្ញាថា នឹងបង្កើនការហ្វឹកឲ្យខ្លាំង ដើម្បីឲ្យប្រភេទទូកកានូរបស់កម្ពុជា ដណ្តើមបានមេដាយពីស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមបាន ។


សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាឆ្នាំ២០២២ ដែលប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ សហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីកម្ពុជា ត្រៀម៣វិញ្ញាសាចូលរួម មានទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ខណៈទូកប្រពៃណីខ្នាតអន្តរជាតិ វៀតណាមមិនបានដាក់អោយប្រកួតប្រជែងនោះឡើយ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner